Cctime 6monthsfree desktop
Cc times  web banner kh (2)

កសិករអាចទូរស័ព្ទទៅលេខកូដខ្លី១២៨៩ដើម្បីស្វែងរកដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កសិករនៅទូទាំងប្រទេសកម្ពុជា ដែលត្រូវការការផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្ម អាចទំនាក់ទំនងទៅលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃពីអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ បើទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ក្នុងប្រព័ន្ធក៏ដោយ។ នេះបើតាមសេចក្ដីប្រកាសរបស់និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស និយ័តករទូរគមនាគមន៍កម្ពុជា តម្រូវឱ្យទូរគមនាគមន៍កម្ពុជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ដោយឥតគិតថ្លៃ ទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ។

ទន្ទឹមនឹងនេះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ លេខកូដខ្លីនេះមិនទាន់អាចដំណើរការបាននៅឡើយទេ ព្រោះក្រុមការងារមិនទាន់រៀបចំបានរួចរាល់ ប៉ុន្តែក្រុមការងារកំពុងមមាញឹកក្នុងការរៀបចំលេខកូដនេះឱ្យអាចដំណើរការបាននាពេលឆាប់ៗខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង