ភ្នំពេញ៖ក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី៣ សីហានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានដោយបានអំពាវនាវដល់ដល់ប្រជាពលរដ្ឋដែលធ្វើការតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន បញ្ឍប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
ការអំពាវនាវនេះ គឺបន្ទាប់ពីមានសកម្មភាពជួបជុំគ្នាតវ៉ាទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន ក្នុងសំណុំរឿងព្រហ្មទណ្ឌនៅមុខសាលាដំបូលរាជធានីភ្នំពេញ បានកើតមានជាបន្តបន្ទាប់។
