Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជានិងខេត្តយូណាន ចុះហត្ថលេខាលើការផ្សព្វផ្សាយទេសចរណ៍និងវប្បធម៌

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ @សហការី)

ភ្នំពេញ៖ កម្ពុជា និងខេត្តយូណាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន៣ ទាក់ទងនឹងការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ ដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការខេត្តយូណាន វិស័យឯកជន និងភ្ញៀវកិត្តិយសជាច្រើន។

នាឱកាសនេះ លោក ZHAI YULONG អនុប្រធាននាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការខេត្តយូណាន និងជាប្រធានការិយាល័យសិល្បៈភាពយន្តខេត្តយូណាន  បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយ និងចុះហត្ថាលេខាលើ «លិខិតគោរពអញ្ជើញពីខេត្តយូណាន» ដែលត្រូវបានរៀបចំឡើងនេះ គឺក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្វេរភាគី លើគ្រប់វិស័យរវាងកម្ពុជា និងចិន។

លោកបានបន្តថា ខេត្តអ៊ីនណាន (ឬគេស្គាល់ថា ខេត្តយូណាន) គឺជាខេត្តមួយក្នុងប្រទេសចិន ដែលមានទីតាំងភូមិសាស្ត្រ នៅជិតប្រទេសកម្ពុជាបំផុត ហើយខេត្តនេះក៏ប្រៀបដូចជាខ្សែត្រៀមជួរមុខ ដែលនាំប្រទេសទាំងពីរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ផងដែរ។ ពិធីផ្សព្វផ្សាយ និងចុះហត្ថាលេខាលើ «លិខិតគោរពអញ្ជើញពីខេត្តយូណាន» ដែលត្រូវបានរៀបចំឡើងនេះ គឺក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្វេរភាគី លើគ្រប់វិស័យរវាងកម្ពុជា និងចិន។

លោកបញ្ជាក់ថា លក្ខខណ្ឌភូមិសាស្ត្រ និងបរិស្ថានធម្មជាតិដ៏ល្អឥតខ្ចោះ ធ្វើឲ្យខេត្តអ៊ីនណានក្លាយជាឃ្លាំងកំណប់ធម្មជាតិ នៃជីវចម្រុះ និងផលិតផលសម្បូរបែប ដូចជា ផ្កាស្រស់ ស្លឹកតែ កាហ្វេ និងផលិតផលកសិកម្មដ៏ច្រើនសន្ធឹកសន្ធាប់ សុទ្ធសឹងផ្តើមដោយពាក្យ "អ៊ីន" ហើយផលិតផលទាំងនេះបានក្លាយជាផលិតផលពេញនិយមបំផុកក្នុងទីផ្សារ។

កម្មវិធីនេះត្រូវបានជឿជាក់ថា នឹងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងចិន ឲ្យកាន់តែស៊ីជម្រៅ និងជម្រុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យរវាងកម្ពុជា និងខេត្តយូណាន ព្រមទាំងបន្តចែករំលែកឱកាសអភិវឌ្ឍន៍ បង្កើតផលចំណេញ និងកសាងអនាគតភ្លឺស្វាងរួមគ្នា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង