Cctimesw1140xh150cm copy

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួត«ប្រដាល់គុនខ្មែរពិភពលោក»នៅទឹកដីអង្គរ ចុងឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ-អន្តរជាតិ បានប្រកាសពីការរៀបចំព្រឹត្តិការណ៍គុនខ្មែរលំដាប់ពិភពលោកជាលើកដំបូង ដែលនឹងរៀបចំចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ចកា ឆ្នាំ២០២៣ខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍ប្រកួត «ប្រដាល់គុនខ្មែរពិភពលោក» ដើម្បីផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។

បើតាមលិខិតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ-អន្តរជាតិ ការប្រកួតគុនខ្មែរពិភពលោករយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ទីថ្ងៃទី២៨ ខែវិច្ឆិកា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។ ហើយមកដល់ពេលនេះមានបណ្តាប្រទេសចូលរួមច្រើន រហូតជិត ១០០ប្រទេសទៅហើយ។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរ-អន្តរជាតិនេះ ក៏នឹងមានរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ផងដែរ ហើយការប្រកួត នឹងត្រូវរៀបចំឡើង ៣ប្រភេទគុនខ្មែរ គឺលក្ខណៈស្ម័គ្រចិត្ត(ពាក់កណ្តាលអាជីព) នឹងអាជីពដែលមានខ្សែក្រវាត់ និងពានរង្វាន់សម្រាប់ជយលាភីនីមួយៗ ដែលការសម្រាំងយកកីឡាករ-កីឡាការិនី ដែលមានកម្រិតសមត្ថភាពខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង