Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិកំពង់ស្ពឺអាចរកចំណូលបន្ថែមពីការដាំឬស្សីលក់ឲ្យក្រុមហ៊ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កំពង់ស្ពឺ៖ ក្រុមហ៊ុន LEOPA BAMBOO Co., LTD ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ អាចរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានចំណូលបន្ថែម តាមរយៈការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុននេះ។ នេះជាការលកើឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសចុះទស្សនកិច្ចគម្រោងកែច្នៃឬស្សី របស់ក្រុមហ៊ុន LEOPA BAMBOO នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត បានចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន នឹងចូលរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានចំណូលបន្ថែម តាមរយៈការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សី នឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឲ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាជាសហគមន៍អព្យាក្រឹតកាបូន។

ជាមួយគ្នានេះ ដើម្បីជួយឲ្យសហគមន៍នេះទទួលបានជោគជ័យ ក្លាយជាសហគមន៍អព្យាក្រឹតកាបូន កាន់តែមានប្រសិទ្ធភាព ថែមទៀត។ លោក អ៊ាង សុផល្លែត បានលើកទឹកចិត្តឲ្យ ក្រុមហ៊ុនកែច្នៃឬស្សី ដោយម៉ាស៊ីន ដើរដោយថាមពលព្រះអាទិត្យ(Solar Power)

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន LEOPA BAMBOO Co., LTD កំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ មានគម្រោងកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូង។ ការរៀបចំបង្កើតសិប្បកម្មកែច្នៃឬស្សីនេះទៀតសោត គឺដោយសារក្រុមហ៊ុន LEOPA BAMBOO Co., LTD បានចុះកិច្ចព្រមព្រៀង ស្តីពី កិច្ចសហការលើការកែច្នែឬស្សី ជាមួយសហគមន៍តំបន់ការពារធម្មជាតិចំបក់។ ក្រុមហ៊ុន លើកទឹកចិត្តទទួលទិញឬស្សី ពីសហគមន៍ដែលដកហូតឬស្សីព្រៃ ប្រកបដោយនិរន្តរភាព និងចូលរួមដាំដុះឬស្សីថែមទៀត នៅលើដីរបស់សហគមន៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង