Img 1426
Swift cc time

RUPP កំពុងដាក់សាកល្បង WiFi សម្រាប់និស្សិតប្រើប្រាស់ដោយសេរី

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) កំពុងដាក់សាកល្បង WiFi ដែលសិស្សនិស្សិតទាំងអស់អាចប្រើបានដោយសេរី។ សម្រាប់ WiFi មានឈ្មោះ RUPP Student និងលេខសម្ងាត់ Stud@rupp2023។

សម្រាប់ចំណុច ដែល WiFi អាចនឹងដំណើរការមាន Niset Cafe (Near pond), CKCC, ខាងមុខអគារ D, ខាងក្រោយការិយាល័យសិក្សា, ខាងមុខការិយាល័យសិក្សា, អាហារដ្ឋាន (កង់ទីន), សួនសម្ដេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានភាសាបរទេស, តារាងបាល់ទាត់, ផ្លូវចូលនិស្សិតកាហ្វេ, ចំណតរថយន្ដដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍, និស្សិតកាហ្វេ (ជិតអគាតដំបូលទូក) និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល២៕

Khcct banner

អត្ថបទទាក់ទង