Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ស្រាសចិនFenjiuបានសម្ពោធដាក់លក់នៅទីផ្សារប្រទេសកម្ពុជាជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តំណាងឲ្យប្រភេទស្រាដែលមានក្លិនក្រអូប ស្រាFenjiu ដែលមានវប្បធម៌ដ៌យូរលង់ និងប្រវត្តិជាង៦ពាន់ឆ្នាំដែលជាដើមកំណើតនៃស្រាសនៅប្រទេសចិន បច្ចុប្បន្ននេះត្រូវបានសម្ពោធដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះតទៅ។ ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីលោក Zhang Wei Dong អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Fenjiu Brand in Xinghua Village ខេត្តសានស៊ី និងដៃគូពាក់ព័ន្ធជាច្រើនទៀត នៅភោជនីយដ្ឋាន YI Sang The Garden, Toul Kok ។

នាឱកាសនេះ លោក Zhang Wei Dong អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Fenjiu បានលើកឡើងថា ប្រភេទស្រាFenjiuមានក្លិនក្រអូប មានវប្បធម៌ដ៏យូរលង់ និងមានប្រវត្តិជាង ៦ ពាន់ឆ្នាំ ជំនាញផលិតស្រាអាចរាប់ចាត់ពីសម័យកាលវប្បធម៌ Yanshao រហូតមកដល់បច្ចុប្បន្ននេះ គឺជាដើមកំណើតនៃស្រាសនៅប្រទេសចិន។ នៅឆ្នាំ ១៩១៥ ការតាំងពិព័រណ៍អន្តរជាតិនៅប្រទេសផាណាម៉ា ស្រា Fenjiu បានឈ្នះមេដាយលំដាប់លេខ ១ នៃប្រភេទស្រាស ដែលបានធ្វើឲ្យ Fenjiuកាន់តែមានឈ្មោះល្បីរន្ទឺទាំងក្នុងស្រុក និងក្រៅប្រទេស ហើយក៏បានឆ្លុះបញ្ចាំងពីវប្បធម៌ចិន គុណភាពនិងជំនាញផលិតស្រារបស់ប្រទេសចិនផងដែរ។

ទន្ទឹមនឹងនេះ លោក Murray Ko ស្ថាបនិកក្រុមហ៊ុន Meridian International Holding (MIH) បានឱ្យដឹងថា Fen Jiu ជាតំណាងដ៏ឆ្នើមនៃឧស្សាហកម្មផលិតស្រារបស់ប្រទេសចិន បានឆ្លងកាត់ឧបសគ្គ និងការច្នៃប្រឌិតរាប់រយឆ្នាំ ហើយជាសក្ខីភាពនសព្វថ្ងៃនេះ Fenjiu កំពុងរីកសុះសាយនៅលើទឹកដីដ៏សម្បូរបែបនៃប្រទេសកម្ពុជា គឺជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពដ៏ស៊ីជម្រៅរវាងចិន និងកម្ពុជា។ លោកជឿថាតាមរយៈកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន Fenjiu Brand in Xinghua Village, ខេត្តសានស៊ី និង Thalias Catering គ្រុប Fenjiu នឹងទទួលបានភាពត្រចះត្រចង់នៅក្នុងប្រទេសកម្ពុជា ហើយអតិថិជនកាន់ច្រើននឹងបានស្គាល់ពីភាពល្អឯករបស់ Fenjiu ផងដែរ។

លោក Arnaud Darc នាយកប្រតិបតិ្តនៃក្រុមហ៊ុន Thalias បានលើកឡើងថា លោក និងក្រុមហ៊ុនជាដៃគូនានាពិតជាមានសេចក្តីរំភើបរីករាយក្នុងការណែនាំស្រា Fenjiu ដល់អតិថិជននៅកម្ពុជា ព្រោះស្រាFejiuជាផលិតផលដែលមានប្រវត្តិ និងប្រពៃណី ជាមួយនឹងកេរ្តិ៍ដំណែលដែលមានអាយុកាលជាង៦ពាន់ឆ្នាំ Fenjiu មិនត្រឹមតែជាភេសជ្ជៈប៉ុណ្ណោះទេ វាគឺជានិមិត្តសញ្ញានៃវប្បធម៌ចិន ដែលជាតំណាងនៃប្រវត្តិសាស្ត្រ និងប្រពៃណីដ៏សម្បូរបែបរបស់ចិន។ យើងប្តេជ្ញាផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាន ដែលភ្ជាប់ភាពសម្បូរបែបនៃ Fenjiu ជាមួយនឹងភាពឆើតឆាយនៃគ្រឹះស្ថានរបស់យើង។

នៅក្នុងប្រទេសចិន ស្រាត្រូវបានចាត់ទុកជាមធ្យោបាយសម្រាប់ប្រាស្រ័យទាក់ទងគ្នា បង្ហាញពីការគោរព អបអរសាទរក្នុងពិធីផ្សេងៗ ក៏ដូចជាការសែនព្រេន ដូច្នេះហើយ អរិយធម៌ស្រាសដែលមានអាយុកាលជាង ៥ ពាន់ឆ្នាំ ត្រូវបានបជ្រាបទៅកាន់តំបន់នានា និងប្រភេទស្រាផ្សេងៗផងដែរ។ ដូចនេះ នាពេលអនាគត វត្តមានរបស់ស្រា Fenjiu នឹងធ្វើឱ្យជីវិតរស់នៅរបស់អតិថិជនកម្ពុជាកាន់តែមានភាពស្រស់បំព្រង ជាពិសេសធ្វើឱ្យមិត្តភាពកម្ពុជា-ចិន កាន់តែមានទំនាក់ទំនងល្អ និងយូរអង្វែង៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង