ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសថានឹងបើកឲ្យភ្ញៀវចូលទស្សនាឧទ្យានស្ថានទូតបារាំងនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ក្នុងឱកាសទិវាបេតិកភណ្ឌ ចូលទស្សនាដោយសេរី។
មានទំហំជាង៤,៥ហិចតា ឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូតបារាំងជាជម្រកនៃជីវៈចម្រុះ ពោលគឺមានដើមឈើកម្រ២០០ដើម ស្ថិតក្នុង ៥០ប្រភេទខុសៗគ្នា និងសត្វជាច្រើនប្រភេទ។
សូមជម្រាបថា ឧទ្យានស្ថានទូតបារាំងនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា នឹងចាប់បើកពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ ចូលទស្សនាដោយសេរី។