
ភ្នំពេញ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៤ សីហានេះ បានប្រកាសដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១” ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច កម្ពុជា និងចរន្តការពិភពលោក ជាពិសេសការពង្រឹងភាពធុន និងធានាបរិយាប័ន្នក្នុងការអភិវឌ្ឍជាតិ។យុទ្ធសាស្ត្រនេះ មានមហិច្ចតានាំប្រទេសកម្ពុជាឈានទៅកាន់តែខ្ពស់ រុងរឿងដូចសម័យអង្គរ ដោយប្រើប្រាស់រយៈពេលត្រឹមតែ២៥ឆ្នាំ។
បន្ទប់ពីទទួលបានជោគជ័យលើការដឹកនាំប្រទេសកម្ពុជា ចេញពីសម័យសង្គ្រាមរហូតមានសន្តិភាព និង អភិវឌ្ឍដល់សព្វថ្ងៃ ក្រោម«យុទ្ធសាស្ត្រត្រីកោណ» និង «យុទ្ធសាស្ត្រចតុកោណ» រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ» ។ជាយុទ្ធសាស្ត្ររយៈពេល២៥ឆ្នាំ ក្នុងមហិច្ចតាលើកស្ទួយមោទកភាពជាតិឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរតាមរយៈការកសាងជាតិឱ្យរឹងមាំ រស់រវើករុងរឿង ក្លាយជាប្រទេសមានចំណួលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។
យោងតាមខ្លឹមសារសង្ខេប ប្រកាសដោយលោក ហ៊ុន ម៉ាណែត សម្រាប់នីតិកាលទី៧ រយៈពេល៥ឆ្នាំដំបូងនេះ រដ្ឋាភិបាលថ្មី ដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ជាក់ស្តែង។យុទ្ធសាស្ត្រនេះ មានទិដ្ឋភាពចំនួន៥ ក្នុងនោះ៖បន្តពង្រឹង និងពង្រីកសមិទ្ធផលដោយបន្សល់ទុកពីដឹកនាំចាស់ កែទម្រង់ស្ថាប័ន និង អភិបាលកិច្ច កសាង និងពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច សង្គម បង្កើតការអភិវឌ្ឍសេច្ចកិច្ចជាតិជំរុញកំណើនតាមវិស័យនានា និងដាក់ចេញនូវគោលនយោបាយជួយសង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីកសាងជាតិឱ្យរឹងមាំ។
បើតាមលោក ហ៊ុន ម៉ាណែត “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១”ដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន ៥ បន្ថែម គឺការធានាកំណើតសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បង្កើតការងារធ្វើជូនពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ ធានាបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈបាវនា «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចកវិទ្យា»។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ថ្មី មានជំនឿថា នឹងជម្នះបាននូវបញ្ហាប្រឈមមួយចំនួន ចំពោះការដឹកនាំប្រទេសកម្ពុជា លើវិថីការអភិវឌ្ឍ ព្យាយាមកសាងសង្គមមួយប្រកបដោយទំនុកចិត្តពីប្រជាពលរដ្ឋ ដើម្បីកាន់ដៃរួមគ្នាឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ អំពាវនាវដល់មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តជាប្រចាំ៕