Cctimesw1140xh150cm copy

ពូទីននិងសមាជិក BRICS កំពុងស្វែងរក«រូបិយប័ណ្ណ»ផ្សេងជំនួសលុយដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ប្រធានាធិបតីរុស្ស៊ីបានប្រាប់អ្នកចូលរួមនៅឯកិច្ចប្រជុំកំពូល BRICS នៅអាហ្រ្វិកខាងត្បូងកាលពីថ្ងៃអង្គារថា ប្រាក់ដុល្លារអាម៉េរិកកំពុងបាត់បង់តួនាទីជាសាកលរបស់ខ្លួននៅក្នុងដំណើរការ "ប្រតិបត្តិការ ក្នុងសកលលោក"។ លោក វ្ល៉ាឌីមៀ ពូទីនក៏បានអះអាងថាសមាជិក BRICS កំពុងតែពិភាក្សាគ្នាបន្ថែមជុំវិញនៃប្រាក់ដុល្លារអាម៉េរិក ហើយអាចនឹងមានផ្លូវណាមួយយករូបិយប័ណ្ណផ្សេងមកប្រើប្រាស់ជំនួសប្រាក់ដុល្លារអាម៉េរិក។

មេដឹកនាំរុស្សីរូបនេះបានចាត់ De-dollarization កំពុង "ទទួលបានសន្ទុះ" ស្របពេលដែលសមាជិកនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកទៅលើចាយវាយរូបិយប័ណ្ណដុល្លារអាម៉េរិក។

មេដឹកនាំរុស្ស៊ីបានអះអាងថា សមាជិក BRICS ទាំងប្រាំរួមមាន រុស្ស៊ី ចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង កំពុងក្លាយជាមេដឹកនាំសេដ្ឋកិច្ចពិភពលោកថ្មី ដោយចំណែកសរុបនៃផលិតផលក្នុងស្រុកសរុបរបស់សមាជិកក្រុម BRICS កើនឡើងដល់ ២៦%នៅទូទាំងសកលលោក ។

លោកបានកត់សម្គាល់ថា ប្រសិនបើវាស់ដោយភាពស្មើគ្នានៃអំណាចក្រុមសម្ព័ន្ធ BRICS បានវ៉ាដាច់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេចំនួនប្រាំពីររួចហើយ ដែលស្មើនឹង ៣១% នៃសេដ្ឋកិច្ចពិភពលោក បើធៀបទៅនឹង ៣០% សម្រាប់ក្រុម G7 ។ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ការវិនិយោគទៅវិញទៅមករវាងប្រទេសជាសមាជិក BRICS បានកើនឡើងចំនួន ៦ ដង ដោយការវិនិយោគសរុបរបស់សមាជិក BRICS នៅក្នុងសេដ្ឋកិច្ចពិភពលោកបានកើនឡើងទ្វេដង ខណៈដែលការនាំចេញកើនឡើងមានចំនួន ២០% នៃចំនួនសរុបពិភពលោក។

សម្រាប់ ពូទីន គោលដៅចម្បងរបស់រុស្ស៊ីរួមមានការអភិវឌ្ឍន៍ផ្លូវសមុទ្រខាងជើង និងច្រករបៀងដឹកជញ្ជូន "ខាងជើង-ខាងត្បូង"។ ទីមួយ ឆ្លងកាត់មហាសមុទ្រអាកទិក តាមបណ្តោយឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសរុស្ស៊ី នឹងធានាបាននូវការចែកចាយទំនិញកាន់តែលឿនរវាងអឺរ៉ុប និងចុងបូព៌ា។ ទីពីរនឹងតភ្ជាប់កំពង់ផែភាគខាងជើង និងបាល់ទិករបស់រុស្ស៊ីទៅកាន់ឈូងសមុទ្រពែរ្ស និងមហាសមុទ្រឥណ្ឌា ដែលជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រជាជាតិអឺរ៉ាស៊ី និងអាហ្វ្រិក។

ទីក្រុងមូស្គូត្រូវបានចូលរួមក្នុងប្រជុំកំពូល BRICS ក្នុងក្រុង Johannesburg ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហាដោយមានរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ផងដែរ ។ ពូទីនបានជ្រើសរើសមិនចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា។

គួរបញ្ជាក់ថាអាហ្រ្វិកខាងត្បូងគឺជាប្រទេសដំបូងគេដែលប្រកាសមិនទទួលស្គាលដីការរបស់ ICC ហើយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបានដាក់សម្ពាធឱ្យឃុំខ្លួនលោកពូទីន ប្រសិនបើលោកធ្វើដំណើរទៅកាន់ប្រទេសនេះ។ ទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់របស់ ICC ហើយបានសង្កត់ធ្ងន់ថាខ្លួនមិនទទួលស្គាល់សិទ្ធិអំណាចរបស់តុលាការដោយប្រកាសថាដីកានោះទុកជាមោឃៈតាមច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង