.jpg?1596270185)
ភ្នំពេញ៖ជំលោះពាក្យសំដីមួយបានកើតឡើងនៅក្នុងពេលជួបជុំញាំអាហារ នារីជាជនជាតិចិនម្នាក់ត្រូវបុរសជនជាតិចិនដែលមានរាងកាយមាំមួនម្នាក់វាយយ៉ាងសាហាវព្រៃផ្សៃ បណ្តាលឱ្យរងរបួសធ្ងន់ជាច្រើនកន្លែង។នារីម្នាក់នេះ បានមកដល់អូហ្វីសសារព័ត៌មាន ស៊ីស៊ីថាមស៍ ស្នើឱ្យមានការផ្សព្វផ្សាយដើម្បីស្វែងរកយុត្តិធម៌ ខណៈប៉ូលិសសង្កាត់ទន្លេបាសាក់ទីក្រុងភ្នំពេញមិនអើពើដោះស្រាយករណីរបស់គាត់។
ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ នារីដែលជាជនរងគ្រោះរូបនេះ បានរៀបរាប់ប្រាប់ថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែកក្កដា កន្លងទៅថ្មីៗនេះ នៅក្នុងសង្កាត់ទន្លេបាសាក់ ទីក្រុងភ្នំពេញ ក្នុងផ្ទះរបស់ជនជាតិចិនម្នាក់។
នាងបន្តថា នៅពេលញាំអាហារពេលយប់ជុំគ្នានោះ បានជជែកគ្នាពីការរកស៊ីផ្នែកសំណង់ ហើយបានមានការឈ្លោះប្រកែកគ្នាជាមួយបុរសជនជាតិចិនដែលមានកំពស់ប្រហែល១មែត្រ៨០ម្នាក់ ។បន្ទាប់មកបុរសនោះបានជេរនិងវាយតប់មកលើរូបនាងយ៉ាងដំណំ រហូតបណ្តាលឱ្យរងរបួសធ្ងន់ជាច្រើនកន្លែង។
អ្នកនាងឆឹងបន្ទាប់ពីបានត្រូវគេវាយដំរួច ក៏បានទៅប្តឹងប៉ូលីសមូលដ្ឋានក្នុងសង្កាត់ទន្លេបាសាក់ទីក្រុងភ្នំពេញ។ តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយអ្វីឡើយ។
កាលពីថ្ងៃទី៣០ខែកក្កដានេះ អ្នកយកព័ត៌មានរបស់《ស៊ីស៊ីថាមស៍》បានទូរស័ព្ទសាកសួរអធិការសង្កាត់ទន្លេបាសាក់ដោយលោកបានបញ្ជាក់អ្នកនាងឆឹង ពិតជាបានមកដាក់ពាក្យបណ្តឹងរួចហើយ ហើយបច្ចុប្បន្នខាងប៉ូលីសកំពុងធ្វើការស្រាវជ្រាវករណីនេះ តែមិនបញ្ជាក់ពីពេលវេលា និងផ្តល់ភាពកកក្តៅដល់ជនរងគ្រោះ៕
.jpg?1596270205)


