Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន ចង់ឃើញអ្នកបន្តវេនបន្តរក្សា«សន្តិភាព» និង«កាត់បន្ថយភាពក្រីក្រ»ក្នុងប្រទេស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
សម្តេច ហ៊ុន សែន នៅវិមានរដ្ឋសភា ថ្ងៃទី ២២ សីហា ឆ្នាំ២០២៣។

ភ្នំពេញ៖សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាជិត៣០ឆ្នាំ ហើយបច្ចុប្បន្នជាឪពុកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានប្រកាសពីការចង់ឃើញអ្នកបន្តវេនជំនាន់ក្រោយបន្តខិតខំ ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយព្យាយាមនាំកម្ពុជាក្លាយជាប្រទេសមានមានចំណូលមធ្យមកម្រិតខ្ពស់។ការថ្លែងរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងពេលសម្តេចចូលរួមសម័យប្រជុំរដ្ឋសភាជាតិលើកទី១បន្ត ដើម្បីបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និង ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។

ក្នុងសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភា សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកដឹកនាំជំនាន់ចាស់ ដែលខិតខំនាំប្រទេសកម្ពុជា ពីសង្គ្រាមរហូតមានសន្តិភាព គឺសម្តេចចង់ឃើញថ្នាក់ដឹកនាំបន្តវេនបន្តខំថែរក្សា សន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា និងទី២ សម្តេចចង់ឃើញក្មេងជំនាន់ក្រោយដឹកនាំប្រទេសកម្ពុជា​ ឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

បើតាមសម្តេច ហ៊ុន សែន ក្រៅពីការងារខាងលើសម្តេចក៏ចង់ឃើញ ថ្នាក់ដឹកនាំវ័យក្មេងដឹកនាំប្រទេសកម្ពុជាបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេស បរិយាកាសសង្គម ការអប់រំ ការងារអភិបាលកិច្ចល្អក្នុងសង្គម ព្យាយាមកាត់បន្ថយអំពើពុករលួយ បង្កើតនូវភាពស្អាតស្អុំក្នុងសង្គមកម្ពុជា។សម្រាប់សម្តេច ហ៊ុន សែន ការងារទាំងអស់នេះ គឺជាអំរែរបស់ថ្នាក់ដឹកនាំជំនាន់ក្រោយ ហើយមិនមែនជាការងារងាយស្រួលនោះទេ។

ចំណែកសម្តេច​  បានប្រកាសថា នឹងទៅឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅឆ្នាំ២០២៤ ហើយតាមការគ្រោងទុកសម្ដេច នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា។ តាមរយៈតំណែងជាប្រធានព្រឹទ្ធសភានេះ នឹងអនុញ្ញាតឱ្យសម្ដេចតេជោ ហ៊ុន សែន ក្លាយជាប្រមុខរដ្ឋស្ដីទី និងជាប្រធានក្រុមប្រឹក្សារាជសម្បត្តិ ដោយស្វ័យប្រវត្តិ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង