ភ្នំពេញ៖ កីឡាករ-កីឡាការិនីកម្ពុជា នៅថ្ងៃទី១៨ សីហានេះ បានឈ្នះមេដាយមាស និងមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ (The 5th Asian Petanque Championship 2023) នៅប្រទេសម៉ាឡេស៊ី។
យោងតាមសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងថាកីឡាការិនី អ៊ុន ស្រីយ៉ា បានយកឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៣-១៩ នៅវគ្គផ្ដាច់ព្រ័ត ដណ្ដើមបានមេដាយមាស ក្នុងវិញ្ញាសា នារីវាយយកពិន្ទុ។ ខណ:កីឡាករ ថោង ឈឿន ដណ្តើមបានមេដាយសំរឹទ្ធិ វិញ្ញាសា បុរសវាយយកពិន្ទុ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុប ២២រូប បានចេញទៅចូលរួមក្នុងប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ (The 5th Asian Petanque Championship 2023) នៅប្រទេសម៉ាឡេស៊ី៕