Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

មន្រ្តីក្រសួងព័ត៌មានសម្តែង«ការដឹងគុណ»ឯកឧត្តម ខៀវ កាញារីទ្ធ ក្រោយចប់ភារកិច្ច

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ខៀវ កាញារីទ្ធ ជាមួយមន្ត្រីក្រសួងព័ត៌មាន ថតនៅក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ សីហា ឆ្នាំ២០២៣។រូបភាព៖ក្រសួងព័ត៌មាន 

ភ្នំពេញ៖មន្រ្តីនៃក្រសួងព័ត៌មានជាច្រើនរយនាក់ នៅថ្ងៃទី ១៨ សីហានេះ បាននាំគ្នាមកប្រមូលផ្តុំឈរនៅមុខការិយាល័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលត្រូវចប់អណត្តិខាងមុខ ដើម្បីសម្តែងនូវការដឹងគុណ និង គោរពជូនដំណើរឯកឧត្តម សម្រាប់បេសកកម្មថ្មី។

តាំងពីព្រឹកព្រលឹមគេឃើញមានមន្ត្រីនៃក្រសួងព័ត៌មាន និង អ្នកសារព័ត៌មានមួយចំនួនផង បានគ្នាមកប្រមូលផ្តុំនៅមុខការិយា​ល័យ​របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសម្តែងនូវក្តីអាលោះអាល័យ និង មនោសញ្ចេតនា ចំពោះការចប់អណត្តិរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ក្រោយរួមរស់ក្រោមការដឹកនាំរបស់ឯកឧត្តមអស់ជាច្រើនគ្នា។

ក្រៅពីការទៅជួបជុំគ្នានៅមុខការិយាល័យព័ត៌មាន មានមន្ត្រី និង អ្នកសារព័ត៌មានជាច្រើនរូបទៀត បានបង្ហោះសារតាមបណ្តាញសង្គម សម្តែងនូវការដឹងគុណ និង គោរពជូនពរសម្រាប់បេសកកម្មថ្មី ហើយបានចាត់ទុកឯកឧត្តម ខៀវ កាញារីទ្ធ ជាដឹកនាំគ្នាដែលល្អ មានព្រហ្មវិហារធម៌ចំពោះកូនចៅនិងមន្ត្រីក្រោមឱវាទ មេជាមេដឹកនាំប្រកបដោយសច្ចភាព តំលាភាព និងគុណធម៌ មេជាអ្នកគ្រប់គ្រងប្រកបដោយវិជ្ជាជីវ:ពិតប្រាកដ និង មេជាពុទ្ធសាសនិកដ៏ល្អម្នាក់ដែលតែងតែគោរពនិងប្រតិត្តប័ត្រព្រះសង្ឃ និងសាសនាដ៏ល្អឥតខ្ចោះ។

ក្នុងរយៈច្រើនឆ្នាំមកនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្តល់នូវចំណេះដឹង ជំនាញនានា ជាពិសេស ការទូន្មានប្រៀនប្រដៅ ណែនាំតម្រង់ទិសដល់មន្ត្រីនាពេលកន្លងមក ហើយមន្ត្រីទាំងអស់គ្នាប្តេជ្ញាអនុវត្តនិងចងចាំទុកនូវពាក្យទូន្មានប្រៀនប្រដៅ ណែនាំតម្រង់ទិសនាពេលកន្លងមក និង ចងចាំជានិច្ច។

គួរបញ្ជាក់ថា មុនក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅឆ្នាំ២០០៤ ឯកឧត្តម ខៀវ កាញារីទ្ធ គឺជានិពន្ធនាយកកាសែតកម្ពុជា ពីឆ្នាំ ១៩៧៩ ដល់ ១៩៩០ ជាទីប្រឹក្សានាយករដ្ឋមន្រ្តី ពីឆ្នាំ ១៩៩១ ដល់ ១៩៩៣ ជាប្រធានក្រុមលេខាធិការរបស់រដ្ឋកម្ពុជា នៅក្នុងឧត្តមក្រុមប្រឹក្សាជាតិ ពីឆ្នាំ ១៩៩១ ដល់ ១៩៩៣ និង ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ពីឆ្នាំ ១៩៩៣។បេសកម្មថ្មីរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ នឹងក្លាយជាតំណាងរាស្រ្តប្រចាំខេត្តកំពង់ចាម ខណៈលោក នេត្រ ភក្ត្រា ធ្លាប់ជារដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន មកកាន់ជារដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រាប់អណត្តិទី៧៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង