Cctimesw1140xh150cm copy

រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនឹងក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូដ៏ទាក់ទាញមួយប្រចាំខេត្ត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ខេត្តបាត់ដំបង៖ រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនឹងក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូដ៏ទាក់ទាញមួយប្រចាំខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយបច្ចុប្បន្នបានចុះត្រួតពិនិត្យការអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដែលជាគោលដៅទាក់ទាញទេសចរណ៍ចម្បងមួយរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ភាគី និងអាជ្ញាធរពាក់ព័ន្ធ រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ទទួលបានវឌ្ឍនភាពរួមមាន៖ (១) រៀបចំបញ្ជរលក់សំបុត្រ (២) តាមងបង្ហាញផ្ទាំងតម្លៃទស្សនា (៣) រៀបចំស្លាកចរាចរណ៍ និងស្លាកឈ្មោះល្អាងនានា (៤) រៀបចំបង្កាន់ដៃមើលទេសភាព និងអក្សរអនុស្សាវរីយ៍ភ្នំសំពៅ (៥) រៀបចំចំណតភ្ញៀវ និងសណ្តាប់ធ្នាប់នានា។

ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង ហើយមន្ទីរទេសចរណ៍ខេត្តដែលជាសេនាធិការបានរៀបចំ “ផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ” ដោយបានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗរួមមាន៖ ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ, ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ, ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ, ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា, តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ, បង្គន់អនាម័យសាធារណៈ, ទីតាំងបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ, ទីតាំងទស្សនាប្រជៀវ, ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់, ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ និង ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។

ការអនុវត្តផែនការសម្អិតនេះទាមទារឲ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឲ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្តបាត់ដំបង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង