Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានគម្រោងថ្មី៩ដែលគាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាងឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ភ្នំពេញ៖ មកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានគម្រោងទាំងអស់ចំនួន៨៩ មានតម្លៃសរុបប្រមាណ៣៣លានដុល្លារ ក្នុងនោះសម្រាប់ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានគម្រោងថ្មីសរុបចំនួន០៩ ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលបានគាំទ្រដល់វិស័យចម្រុះ ពិសេសការអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពប្រជាជន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមចាប់ផ្តើមអនុវត្តគម្រោងក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងអំពីវឌ្ឍនភាព និងសារៈសំខាន់នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងអនុតំបន់មេគង្គ។

មកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានគម្រោងទាំងអស់ចំនួន៨៩ មានតម្លៃសរុបប្រមាណ៣៣លានដុល្លារ ពីមូលនិធិពិសេសនេះ ដែលបានគាំទ្រដល់វិស័យចម្រុះ ពិសេសការអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពប្រជាជន។ កិច្ចប្រជុំ ក៏បានចែករំលែកអំពីនីតិវីធីហិរញ្ញប្បទាន ដល់ក្រសួង-ស្ថាប័នអនុវត្តគម្រោង ដើម្បីជំរុញការអនុវត្តគម្រោងថ្មីទាំងអស់ ប្រកបដោយប្រសិទ្ធភាព និងតាមស្តង់ដាដែលមានចែងក្នុងបទដ្ឋានគតិយុត្ត។ សម្រាប់ឆ្នាំនេះ កម្ពុជាទទួលបានគម្រោងថ្មីសរុប ០៩គម្រោង ដែលគាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាងឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង