Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ខេត្តកែបជាខេត្តទី៦ បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តកែប ជាខេត្តទី៦ នៅកម្ពុជា ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ពិធីប្រកាសទទួលស្គាល់ខេត្តកែប ជាខេត្តទី៦ សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប

លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបថ្លែងថា ថ្ងៃនេះខេត្តកែបប្រកាសទទួលស្គាល់ជា គ្រប់ខ្នងផ្ទះទាំងអស់របស់ពលរដ្ឋនៅក្នុងខេត្តកែប មានបង្គន់អនាម័យផ្ទាល់ខ្លួន ឬមានបង្គន់អនាម័យរួមគ្នាប្រើប្រាស់។ លទ្ធផលនេះបានបញ្ជាក់ពីផលវិជ្ជមានច្រើន សម្រាប់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសវិស័យទេសចរណ៍របស់ខេត្តកែបទាំងមូល ដែលកន្លងទៅខេត្តត្រូវបាន គេប្រសិទ្ធនាមជា តារារះនាទិសនិរតី ជាខេត្តដែលតែងតែទទួលបាននូវជ័យលាភីថ្នាក់ជាតិ និងអន្តរជាតិ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់នូវទស្សនៈវិស័យ និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយបានកំណត់ថា “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្តត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព” ដែលទស្សនៈវិស័យនេះ មានភាពស៊ីគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង