Cctime 6monthsfree desktop
Cc times  web banner kh (2)

នៅសល់តែ៩៨ថ្ងៃទៀត ស្ពានតភ្ជាប់ពីកោះនរាទៅកោះពេជ្រ នឹងបើកឱ្យដំណើរការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៤ សីហា នេះ ស្ពានតភ្ជាប់ពីកោះនរា ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅឆ្ពោះទៅកោះពេជ្រ ស្តិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការ រាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការណា ៩៨ថ្ងៃខាងមុខ។

ស្ពានតភ្ជាប់ពីកោះនរា ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅឆ្ពោះទៅកោះពេជ្រ ស្តិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការ រាជធានីភ្នំពេញ គិតមកដល់ពេលបច្ចុប្បន្ននេះសម្រេចការសាងសង់ជិតរួចរាល់ហើយ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ខាមុខនេះ។

នៅសល់តែ៩៨ថ្ងៃទៀត ស្ពានតភ្ជាប់ពីកោះនរា ទៅកោះពេជ្រ នឹងបើកដំណើរបានចំពោះការប្រើប្រាស់នៅការដ្ឋាន។ ដោយឡែក ការបើកឱ្យប្រើប្រាស់សម្រាប់សារធារណៈជនទូទៅ ទាល់តែធ្វើលិខិតស្នើទៅសាលាក្រុង ជាមុនសិន។ ប្រសិនបើការស្នើទៅកាន់សាលាក្រុង ដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ នៅខែវិច្ឆិកា មិនត្រូវបានអនុញ្ញាតទេ នោះប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់ស្ពាន នេះបានឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង