Cctimesw1140xh150cm copy

អាជ្ញាធរក្រុងប៉ោយប៉ែតរុះរើ«ផ្ទាំងពាណិជ្ជកម្មល្បែង»ក្រោយរិះគន់ពីមហាជន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី ១៣ សីហាម្សិលមិញ បានដាក់កម្លាំងចុះរុះរើ«ផ្ទាំងផ្សាយពាណិជ្ជកម្ម»​ល្បែង​អនឡាញ នៅលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយ និង រដ្ឋាករប៉ោយប៉ែត។ការរុះរើនេះ ធ្វើឡើងក្រោយទទួលរងការរិះគន់ជាខ្លាំងពីមហាជនតាមបណ្តាញសង្គម ខណៈអាជ្ញាធរថា ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាតិ។

យោងតាមការចុះផ្សាយពីរដ្ឋបាលក្រុងប៉ោយប៉ែត បានគូសបញ្ជាក់ថា «ផ្ទាំងពាណិជ្ជកម្មល្បែង» នៅលើផ្លូវជាតិលេង៥ ទល់មុខការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត ត្រូវបានកម្លាំងក្រុងប៉ោយប៉ែតរុះរើរួចរាល់ហើយនៅម៉ោង២រសៀលថ្ងៃទី ១៣ សីហាកន្លងទៅនេះ។ការរុះរើនេះ ដោយអនុវត្តតាមការណែនាំរបស់លោក  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង អនុវត្តតាមបទបញ្ជារបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

បើតាមរដ្ឋបាលក្រុងប៉ោយប៉ែត «ផ្ទាំងពាណិជ្ជកម្មល្បែង»ស្ថិតនៅលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត ដែលការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាតិ ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ។សម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត ទទួលយករាល់មតិរិះគន់ដើម្បីស្ថាបនា ពីសំណាក់ប្រជាពលរដ្ឋទាំងអស់។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនអនុញ្ញាតឱ្យមានការលេងល្បែងតាមប្រព័ន្ធអនឡាញនោះទេ។ថ្មីៗនេះ «ផ្ទាំងពាណិជ្ជកម្មល្បែង»អនឡាញនៅក្រុងប៉ោយប៉ែតទទួលរងការរិះគន់ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋតាមបណ្តាញសង្គមពីភាពចន្លោះប្រហោងរបស់អាជ្ញាធរចំពោះការទប់ស្កាត់ល្បែងសុីសងខុសច្បាប់មួយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង