Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងកសិកម្ម៖ពូជត្រី« Piranha»ជាប្រភេទត្រីហាមនាំចូលកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
ពូជត្រី« Piranha» ។រូបភាព៖SYLVAIN CORDIER/GETTY IMAGES

ភ្នំពេញ៖ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នៅថ្ងៃទី ១៣ សីហានេះ បានចេញមកអះអាងជាថ្មីបន្ថែមទៀតថា ក្រសួងកសិកម្មកម្ពុជា មិនបានអនុញ្ញាតឱ្យមានការនាំចូលប្រភេទពូជត្រី Piranha តាំងពីយូរណាស់មកហើយ ហើយការលក់ដូរត្រី Piranha ដែលចែកចាយតាមបណ្តាញសង្គមគឺជាត្រីខុសច្បាប់ ហើយក្រសួងបានចាត់វិធានកាកម្ទេចចោលរួចរាល់ហើយ។ការអះអាងរបស់ក្រសួងកសិកម្មយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីប្រជាពលរដ្ឋមួយចំនួនសម្តែងពីក្តីបារម្ភពីប្រភេទត្រីនេះ​ដោយថា ជាត្រីស៊ីសាច់ស្រស់។ 

ឆ្លើយតបនឹងក្តីបារម្ភនេះ​ កញ្ញា អឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងប្រាប់ស៊ីស៊ីថាមស៍តាមរយៈសារតេឡេក្រាមថា ប្រភេទពូជត្រី « Piranha» គឺជាប្រភេទពូជត្រីដែលកម្ពុជាហាមឃាត់ មិនអនុញ្ញាតឱ្យមានការនាំចូលប្រទេសកម្ពុជានោះទេ ហើយការនាំចូលដូចបានចែកចាយតាមបណ្តាញសង្គម គឺជាការលួចនាំចូលដោយខុសច្បាប់ហើយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធបានធ្វើការកម្ទេចចោលតាំងពីថ្ងៃទី ៦ សីហាមកម្លេះ។

បើតាមកញ្ញា អឹម រចនា ក្នុងនាំក្រសួងកសិកម្មបានអះអាងជាថ្មីម្តងទៀតដល់សាធារណៈជនថា ពូជត្រី« Piranha»នេះ ជាប្រភេទត្រីហាមឃាត់មិនអនុញ្ញាតឱ្យនាំចូលកម្ពុជាទេ ទាំងអតីតកាល បច្ចុប្បន្ន និងទៅអនាគត ហើយក្រសួងបានអំពាវនាវដល់សាធារណៈជន ប្រសិនជាបានឃើញពីការលូចនាំចូលប្រភេទត្រីនេះចូលកម្ពុជា ក្រសួងលើកទឹកចិត្តរាយការណ៍មកក្រសួងកសិកម្មភ្លាមៗ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងក្តីបារម្ភ​ ក្រោយឃើញគេចែកចាយព៏ត៌មានពីការលក់ដូរ ពូជត្រី« Piranha»លើទីផ្សារកម្ពុជា។ពួកគេបានស្នើសុំដោយទទូចដល់ក្រសួងពាក់ព័ន្ធចាត់វិធានការភ្លាមៗលើករណីនេះ​ខណៈពូជត្រី« Piranha»ស៉ីសាច់ស្រស់ជាអាហារ ​និងអាចនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិរបស់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង