Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្ពានខ្សែកាប«កោះពេជ្រ-កោះនរា»គ្រោងឱ្យដាក់ដំណើរការមុនបុណ្យអុំទូក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
ស្ពានខ្សែកាប«កោះពេជ្រ-កោះនរា»

ភ្នំពេញ៖ស្ពានតភ្ជាប់ពីកោះនរា ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅឆ្ពោះទៅកោះពេជ្រ ស្តិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការ រាជធានីភ្នំពេញ គិតមកដល់ពេលបច្ចុប្បន្ននេះសម្រេចការសាងសង់ជិតរួចរាល់ហើយ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅបុណ្យអុំទូកពេលខាងមុខនេះ។នេះបើយោងតាមប្រសាសន៍របស់អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង ថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍។

លោក ទូច សំណាង បានគូសបញ្ជាក់ថា ​ក្រុមហ៊ុន OCIC និងរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងរៀបចំពិធីចាក់បេតុងតភ្ជាប់មុខដំណស្ពាន«កោះពេជ្រ-កោះនរា»ប្រហែលជាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ ហើយគ្រោងសាងសង់បញ្ចប់ជាផ្លូវការនៅខែតុលា និងគ្រោងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅថ្ងៃទី ១០ ខែវិច្ឆិកា ពោលគឺមុនពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក សំពះព្រះខែ ឆ្នាំនេះ។

គួរបញ្ជាក់ថា ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ចំណាយពេល៣៥ខែ។ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្នបង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។

ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង