Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងសេដ្ឋកិច្ចស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិបន្តគាំទ្រជំនួយបច្ចេកទេសដល់មន្ត្រីជំនាញកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចកម្ពុជា ស្នើសុំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយពិនិត្យឡើងវិញលើក្របខណ្ឌ និងយន្តការនៃការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយនិរន្តរភាព ព្រមទាំងបន្តគាំទ្រជំនួយបច្ចេកទេសនិងការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដើម្បីបន្តអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័នរបស់ក្រសួង។ នេះជាការស្នើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់លោក Yasuhisa_Ojima ដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាតំណាងមូលនិធិរូបិយវត្ថអន្តរជាតិប្រចាំកម្ពុជា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ។ ក្រោមការដឹកនាំរបស់លោក Yasuhisa Ojima, មូលនិធិរូបិយវត្ថុអន្តរជាតិបានផ្តល់ការគាំទ្រដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្តតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា,ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ក្រសួង និងការផ្តល់ជំនួយបច្ចេកទេសដល់អគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងដូចជា ការពង្រឹងម៉ូដែលព្យាករណ៍សេដ្ឋកិច្ច, ការរៀបចំស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល, ការពិនិត្យឡើងវិញលើច្បាប់ស្តីពីគយ, ព្រមទាំងវិធានការកែទម្រង់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត ពិសេស ការគាំទ្រដល់វិទ្យាស្ថានស្ថិតិក្នុងការរៀបចំ ផ.ស.ស ឆ្នាំគោលថ្មី ជាដើម ។

លោក Yasuhisa Ojima បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក និងអបអរសាទរកម្ពុជាដែលបានគ្រប់គ្រងសេដ្ឋកិច្ចបានល្អ ទោះបីជាឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមនានាក្នុងតំបន់និងសកល ។ លោកនឹងបន្តជំរុញការគាំទ្របច្ចេកទេសដល់ប្រទេសកម្ពុជា ពិសេស ការស្នើសុំថ្មីរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង