Cctimesw1140xh150cm copy

ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ពលរដ្ឋជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរខេត្ត ប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ «យុវជន ជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរ ដើម្បីសិទ្ទិស្វ័យសម្រេច» ដែលប្រព្រឹត្តទៅនាថ្ងៃទី៩ សីហា នៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ក្នុងភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី ០៩ ខែសីហា ជាទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក។ ជនជាតិដើមភាគតិចនៅលើពីភពលោកមានចំនួនប្រមាណ ៣៧០លាននាក់ ដែលកំពុងរស់នៅជាង៩០ប្រទេស។ ក្នុងនោះ ប្រទេសកម្ពុជាជាប្រទេសចំណាស់មួយដែលមានជនជាតិដើមភាគតិចអំបូរផ្សេងៗគ្នាចំនួន ២៤ក្រុម ដែលមានប្រជាជនសរុបប្រមាណជាង ១,៤ភាគរយ នៃចំនួនប្រជាជនកម្ពុជា។

ការរៀបចំអោយមានជាទិវាជនជាតិដើមភាគតិចនេះ គឺដើម្បីចូលរួមអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងភាសារបស់បងប្អូនជនជាតិដើមភាគតិចដែលទទួលបានការធានាដោយច្បាប់ជាតិ និងគោលនយោបាយជាតិ និងលើកកម្ពស់សិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយលុបបំបាត់ទាំងស្រុងចំពោះការរើសអើងក្នុងសង្គម និងចូលរួមចំណែកកាត់ន្ថយភាពក្រីក្រ ក៏ដូចជាលើកកម្ពស់អភិបាលកិច្ចល្អស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០១៩-២០៣០៕

រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង