ភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន ហើយអាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិននិងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុងដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។
បើតាមសេចក្ដីប្រកាស ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី«បញ្ជីឈ្មោះប្រទេសឬតំបន់និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន» ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិននិងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិនបន្ទាប់ពីចិននិងកម្ពុជាបានចុះហត្ថលេខារួមគេលើ"ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន”។
គួរបញ្ជាក់ថា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនជលផលចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ជាមួយរដ្ឋបាលគយប្រទេសចិន។ ចំណែកជលផលធម្មជាតិក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រដាក់របាយការណ៍នៅឯរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ហើយនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ជលផលនៅប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន។
រហូតមកដល់ពេលនេះ ជលផលទាំងឡាយនៅក្នុងប្រទេសកម្ពុជាត្រូវបានអនុញ្ញាតិឱ្យនាំចេញទៅកាន់ប្រទេសចិន សម្រេចបានការធ្វើពាណិជ្ជកម្មជាមួយចិន នេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន៕