Cctimesw1140xh150cm copy

សត្វក្របី«១៧ក្បាលងាប់»ដោយសារផ្អើលរត់ជាន់គ្នាលង់ទឹកនៅខេត្តកំពង់ចាម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ចាម៖ សត្វក្របីជាច្រើនក្បាលបានងាប់ កាលពីថ្ងៃទី០៦ សីហា ដោយសារតែម្ចាស់ក្របីបានដឹងឆ្លងទន្លេរ ហើយបណ្ដាលឲ្យផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល ដោយសារម្ចាស់ជិះទូកមានរចនារូបភ្នែកឃើញដូចរូបសត្វក្រពើ ស្ថិតនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បើយោងតាមមេឃុំផ្តៅជុំ បានឱ្យដឹងថា ប្រជាពលរដ្ឋជាម្ចាស់ក្របីបានប្រលែងក្របីជាហ្វូងដើម្បីឲ្យដើរស៊ីស្មៅនៅ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំងធ្វើឱ្យលិចតំបន់នោះ ដូចច្នោះម្ចាស់ក្របីក៏បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។

លោកមេឃុំផ្តៅជុំ បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យក្របីងាប់ បណ្ដាលមកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ (មានចម្ងាយមិនក្រោម ៣គីឡូម៉ែត្រ) ដែលធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងទៀតវិញម្ចាស់ក្របីបានប្រើប្រាស់ទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក (មើលទៅដូចរូបសត្វក្រពើ) ដែលធ្វើឱ្យក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់តែម្តង។

គួរបញ្ជាក់ថា ចំពោះក្របីដែលងាប់ទាំងអស់មានចំនួន ១៧ក្បាល ក្នុងនោះ ២ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀតជារបស់ប្រជាពលរដ្ឋដែលរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង