Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង១២លាននាក់ក្នុងរយៈពេល៧ខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១២លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ១លាន១សែននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ជាធម្មតាខែកក្កដា និងខែសីហាជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែចរន្តភ្ញៀវនឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។

ក្រសួងទេសចរណ៍រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលបានព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង