681 ezgif.com resize
Swift cc time

អង្គការពលរដ្ឋដើម្បីការអប់រំ រៀបចំដាំដើមឈើ និងប្រគេនសម្ភារៈសិក្សាដល់វត្តលក្ខណារាម

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការពលរដ្ឋដើម្បីការអប់រំ

ភ្នំពេញ៖ អង្គការពលរដ្ឋដើម្បីការអប់រំ នឹងរៀបចំការដាំដើមឈើចំនួន ១៥០ដើម និងសម្ភារៈសិក្សាចំនួន ៥០ឈុត នៅក្នុង វត្តលក្ខណារាម ដែលស្ថិតនៅភូមិដំបូកមានលក្ខណ៍ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ កម្មវិធីនេះប្រព្រឹត្តទៅនៅពីថ្ងៃទី១៣ សីហា ឆ្នាំ២០២៣។

អង្គការពលរដ្ឋដើម្បីការអប់រំ នឹងរៀបចំសៀវភៅ បាលីវេយ្យាករណ៍ វិន័យសាមណេរ និងពុទ្ធប្បវត្តិកថា ព្រមទាំងសិក្ខូបករណ៍ ដើម្បីប្រគេនចំពោះព្រះសង្ឃ ដែលកំពុងគង់សិក្សារៀនសូត្រចំនួន ៥០អង្គ (៥០ឈុត) និងដាំកូនឈើ ១៥០ដើម នៅក្នុង វត្តលក្ខណារាម ហៅវត្តដំបូកមានលក្ខណ៍ នៅខេត្តកណ្ដាល។

កម្មវិធីដាំដើមឈើ និងប្រគេនសម្ភារៈសិក្សា រៀបចំឡើងក្នុងគោលបំណង បង្កើននូវគុណតម្លៃសីលធម៌ និងប្រាជ្ញាស្មារតីសីលធម៌, បណ្ដុះគំនិតឱ្យយុវជនចូលរួម និងស្រឡាញ់ការងារសង្គម, និង ដើម្បីអប់រំសីលធម៌បែបព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម៕

រូបភាព៖ អង្គការពលរដ្ឋដើម្បីការអប់រំ


Khcct banner

អត្ថបទទាក់ទង