Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ព្រះចៅអធិការវត្តស្វាយដង្គំ លាចាកសិក្ខាបទ ក្រោយសាងព្រះផ្នួស៣៣វស្សា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះចៅអធិការវត្តមង្គលវ័ន (វត្តស្វាយដង្គំ) លាលែងពីព្រះគោរម្យងារ «សម្ដេចព្រះសង្ឃមហាអរិយវង្ស» និងលាចាកសិក្ខាបទ នាថ្ងៃទី២ សីហា នេះ។ លាចាកសិក្ខាបទនេះ បន្ទាប់ពីព្រះចៅអធិការវត្ត បានសាងព្រះផ្នួសបួសជាបព្វជិតអស់រយៈពេល៣៣វស្សា។

ដោយព្រោះមានភាពនឿយណាយអស់និស្ស័យក្នុងព្រះផ្នួស ហើយមានបំណងចូលរួមចំណែកបម្រើសង្គមជាតិក្នុងភាពជាឃរាវាសត ព្រះចៅអធិការវត្តស្វាយដង្គំ បានលាចាកសិក្ខាបទ បន្ទាប់ពីបានបួសជាបព្វជិតអស់រយៈពេល៣៣វស្សា។

ព្រះចៅអធិការវត្ត បានរួមចំណែកកសាងនិង អភិវឌ្ឍវិស័យព្រះពុទ្ធសាសនាតាមរយៈស្ថាប័នសម្តេចព្រះសង្ឃរាជ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងវិស័យពុទ្ធិកសិក្សា ព្រមទាំងចូលរួមជួយកិច្ចការសង្គម តាំងពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន ដែលរយៈពេល ២១ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង