Cctimesw1140xh150cm copy

តួនាទីសត្វត្មាតជាអ្នកសម្អាតបរិស្ថាន តាមរយៈការស៊ីសាកសពសត្វជាចំណីអាហារ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID Morodok Baitang-មរតកបៃតង

ភ្នំពេញ៖ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុត ដើរតួនាទីយ៉ាងសំខាន់ជាអ្នកសម្អាតបរិស្ថាន ដែលថែរក្សាបរិស្ថាន និងមនុស្សឱ្យមានសុខភាពល្អ។ នៅពេលដែលសត្វត្មាតស៊ីសាកសពសត្វនៅក្នុងព្រៃ ពួកវាបំបាត់ក្លិនមិនល្អ និងការពារមិនឱ្យមេរោគឆ្លងដល់សត្វស្រុក និងមនុស្សឡើយ ដោយថែរក្សាបានទាំងបរិស្ថាន និងមនុស្សឱ្យមានសុខភាពល្អ។

សត្វត្មាតមិនប្រមាញ់សត្វដទៃជាអាហារទេ ប៉ុន្តែពេលខ្លះវានឹងសម្លាប់សត្វតូចៗដែលឈឺស្រាប់ ឬជិតស្លាប់។ ពួកគេពិនិត្យជុំវិញតំបន់ផ្សេងៗ ដើម្បីរកមើលសត្វងាប់ និងស៊ីសាកសពសត្វជាចំណីអាហារ។ សត្វត្មាតមួយក្រុមៗអាចស៊ីសាច់សត្វទាំងមូលអស់យ៉ាងឆាប់រហ័ស។ សត្វត្មាតខ្លះនឹងស៊ីច្រើនណាស់ ដល់ថ្នាក់វាពិបាកក្នុងការហោះហើរបន្ទាប់ពីស៊ីរួច។ សត្វត្មាតមានភាពអៀនប្រៀន ស្ងប់ស្ងាត់ ហើយរកចំណីនៅឆ្ងាយពីមនុស្ស៕

រូបភាព៖ USAID Morodok Baitang-មរតកបៃតង


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង