Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ចិនបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅក្នុងឱកាសខួបអនុស្សាវរីយ៍ការទូត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ)

ភ្នំពេញ៖ កម្ពុជា-ចិន ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈការរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។ ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន នៅទីស្ដីការក្រសួងការបរទេស នាថ្ងៃទៅ២៤ ខែកក្កដា ឆ្នាំ២០២៣។

កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមករួមមានការបោះឆ្នោតសកលនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។

ឯកឧត្តម ឈាន ហុងសាន បានបញ្ជាក់សាជាថ្មីនូវការគាំទ្រជានិរន្តរ៍បស់ចិន ចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ ស្របនឹងលក្ខខណ្ឌជាតិពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ចិននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។

ឯកឧត្ដម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ដ៏ធំធេងរបស់ចិន រួមទាំងការផ្តល់វ៉ាក់សាំងកូវីដ-១៩ និងការផ្គត់ផ្គង់ថ្នាំពេទ្យ ដែលបានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

ឯកឧត្តមបញ្ជាក់ថា តួនាទីដ៏សំខាន់របស់ចិន ដែលឈានមុខគេក្នុងនាមជាម្ចាស់ជំនួយ ដៃគូពាណិជ្ជកម្ម អ្នកវិនិយោគ និងប្រភពនៃអ្នកទេសចរនៅកម្ពុជា ត្រូវបានទទួលស្គាល់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង