ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ បង្ហាញមោទកភាព នៅពេលមានមន្ត្រីរាជការដែលមានអាយុច្រេីនតែបានប្រឡងជាប់វគ្គបណ្តុះបណ្តាល “ជំនាញឌីជីថលចាំបាច់” (Digital Skill Essential) ហើយបានពិន្ទុខ្ពស់ ក្នុងចំណោមមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន ៦៥០នាក់ ដែលបានចូលរួមវគ្គនេះ។
ចំណុចនេះ បានបង្ហាញឱ្យឃើញថាស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងតែវិវឌ្ឍន៍និងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអាចជួយសម្រួលកិច្ចការប្រចាំថ្ងៃយ៉ាងច្រើន មនុស្សគ្រប់វ័យចាំបាច់អភិវឌ្ឍសមត្ថភាពជំនាញឌីជីថល របស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ជាពិសេស អាយុមិនមែនជាកត្តារាំងស្ទះការសិក្សារៀនសូត្រជំនាញថ្មីៗឡើយ ហើយយើងអាចទទួលបានលទ្ធផលល្អប្រសើរ បើសិនជាយើងម្នាក់ៗខិតខំប្រឹងប្រែង។
គួរបញ្ជាក់ថា កន្លងមក លោករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងការយកចិត្តទុកដាក់លើមន្ត្រីដែលមានក្រមសីលធម៌ វិជ្ជាជីវ: សមត្ថភាព ឧស្សាហ៍ព្យាយាម និងឆន្ទៈការងារខ្ពស់ តាមរយៈការរៀបចំយន្តការលើកទឹកចិត្តផ្សេងៗ ការផ្ដល់ការផ្ដល់ប្រាក់ឧបត្ថមបន្ថែមលើកម្រិតចំណេះដឹង និងលទ្ធផលការងារ ជាពិសេសការអភិវឌ្ឍជំនាញឌីជីទាំងក្នុង និងក្រៅប្រទេស៕