Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនជប៉ុនគ្រោងសាងសង់«ផ្ទះបន្តោងដើមឈើ»លំដាប់សណ្ឋាគារផ្កាយ៥លើភ្នំគូលែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់«ផ្ទះបន្តោងដើមឈើ»ប្រណិតៗ​ដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង(Tree house) ប្រណិតកម្រឹតសណ្ឋាគារផ្កាយ៥ពិភពលោក (Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមខែសីហាឆ្នាំ២០២២។

តំណាងក្រុមហ៊ុន TreeFul លោក Nabesshima Katsuhito បានគូសបញ្ជាក់ថា នៅដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និង ជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា បានអញ្ជើញមកប្រទេសកម្ពុជា ដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក Satoru Kikugawa មានចំណាប់អារម្មណ៍ក្នុងសាងសង់ផ្ទះបន្តោងប្រណិត នៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និង ផ្នែកបច្ចេកទេស មកពិនិត្យវាយតម្លៃអំពីសក្តានុពល និងផលប៉ះពាល់នៅតំបន់នេះ និង ឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធ ដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះ ខណៈតំបន់ភ្នំគូលែននេះ មានដើមឈើធំៗ មានទឹក មានសត្វព្រៃ និង នៅជិតអតីតរាជធានីបុរាណផងដែរ។

បើតាមគម្រោង គម្រោងនេះ នឹងផ្តល់ផលចំណេញច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់ផងដែរ ព្រោះថា ផ្ទះបន្តោងនេះ វាក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ពិសេសវានឹងជួយទាក់ទាញអ្នកទេសចរដែលមានគុណភាពឲ្យមកលេង និងពន្យាពេលស្នាក់នៅកម្ពុជា ក្នុងនោះខេត្តសៀមរាបផ្ទាល់”។

លោក Katsuhito បានលើកឡើងទៀតថា ផ្ទះបន្តោងនេះ វានឹងត្រូវរចនាឡើងដោយប្រណិតភាព វាក៏ជាគម្រោងមួយដែលមានមេត្រីភាពជាមួយបរិស្ថាន ខណៈប្រទេសជប៉ុន ជាប្រទេសដែលស្រឡាញ់បរិស្ថាន ដូច្នេះគម្រោងនេះ វាមិនបានបំផ្លាញបរិស្ថាននោះទេ ។

យោងតាមក្រុមហ៊ុន TreeFul បានឲ្យដឹងថា ផ្ទះបន្តោងនេះ ជាគំនិតច្នៃប្រឌិតមួយ ដែលផ្សាភ្ជាប់នឹងបរិស្ថាន និងជីវៈចម្រុះ ជួយការពារដើមឈើពីការកាប់បំផ្លាញ ពោលគឺមិនមានការប៉ះពាល់សូម្បីតែដែកគោលមួយដើមក៏គេមិនបានដំចូលទៅក្នុងដើមឈើដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង