ចិន៖ រាល់អ្នកដំណើរអន្តរជាតិទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសចិន នឹងតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តស្វែងរកកូវីដ១៩ តាមរយៈអាស៊ីតនុយក្លេអ៊ិច (Nucleic Acid )។ នេះបើយោងតាមបទប្បញ្ញត្តិថ្មីដែលប្រកាសដោយរដ្ឋាភិបាលចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
សម្រាប់នៅប្រទេសកម្ពុជាអ្នកដំណើរចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសចិន ស្ថានទូតចិនបានចាត់តាំងវិទ្យាស្ថានជាតិសុខភាពសាធារណៈរយៈពេលខ្លីដែលជាស្ថាប័នមួយ ដើម្បីផ្តល់ការធ្វើតេស្ត អាស៊ីតនុយក្លេអ៊ិច (Nucleic Acid ) នៃវីរុសកូវីដ១៩។
ចំពោះភ្ញៀវអន្តរជាតិដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសចិន អាចសាកសួរព័ត៌មានលម្អិតដោយផ្ទាល់នៅ ដីឡូតិ៍លេខ ៨០ មហាវិថីសម្តេចប៉ែននុត (ផ្លូវ ២៨៩) ទួលគោកភ្នំពេញ។ ម៉ោងធ្វើការ គឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យវេលាម៉ោង ៧ : ៣០-១២ : ០០ និងម៉ោង ១៣: ៣០-១៧: ៣០។
សម្រាប់ថ្លៃឈ្នួលនិងថ្លៃរបាយការណ៍អ្នកដំណើរត្រូវបង់ ១០០ ដុល្លារសម្រាប់ការធ្វើតេស្ត, ៣០ ដុល្លារសម្រាប់របាយការណ៍។ ពេលវេលាកំណត់នៃរបាយការណ៍បន្ទាប់ពីការធ្វើតេស្ត ដែលមានរយៈពេល៧២ម៉ោង។ សូមបញ្ជាក់ថាព័ត៌មានលម្អិតអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១២៦០៥១៥២,០១២៩៣៩៤៤១៕