Cctimesw1140xh150cm copy

ព្រៃកោងកាងរួមចំណែកដល់ការផ្ដល់ប្រាក់ចំណូលដល់សហគមន៍ និងជាជម្រកជីវចម្រុះ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ព្រៃកោងកាង មានសារៈសំខាន់ទាំងផ្នែកអេកូឡូស៊ី និងសង្គមរបស់វា។ ព្រៃកោងកាង រួមចំណែកដល់ការផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានរាប់ពាន់នាក់។ ជាពិសេស ព្រៃកោងកាង ជាជម្រករបស់ជីវចម្រុះរាប់រយប្រភេទទាំងលើទឹកនិងក្រោមទឹក និង ស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាស។

ព្រៃកោងកាងជាជម្រករបស់ជីវចម្រុះរាប់រយប្រភេទទាំងលើទឹកនិងក្រោមទឹក។ រុក្ខជាតិចំនួន ៧៤ប្រភេទដែលមាននៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងនៃប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ព្រៃកោងកាងស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាស ហើយរក្សាទុកនៅខាងក្នុងដីភក់ជ្រៅដែលជាប់នៅចន្លោះឫសរបស់វាច្រើនជាងព្រៃទឹកភ្លៀង។

ការអភិរក្ស និងស្តារព្រៃកោងកាង អាចជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ពីក្នុងបរិយាកាស និងរក្សាទុកក្នុងឫសនិងដើមរបស់វាបានច្រើនជាងព្រៃរងទឹកភ្លៀងទៅទៀត។ ការអភិរក្ស និងស្ដារឡើងវិញនូវព្រៃកោងកាង អាចជួយកាត់បន្ថយការផលប៉ះពាល់នៃប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះ ព្រៃកោងកាងផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានរាប់ពាន់នាក់។ មានផលិតផលជាច្រើនដែលយកដោយផ្ទាល់ពីព្រៃកោងកាង។ ផលិតផលដែលបានពីព្រៃកោងកាងមានដូចជា ឈើ អុស ធ្យូង និងជ័រ។ ថែមទាំងអនុផលព្រៃកោងកាងផ្សេងទៀតរួមមាន ធ្វើជាម្លប់ ឳសថបុរាណ ទឹកឃ្មុំ មច្ចាជាតិ និង អាហារ។

គួរបញ្ជាក់ថា ថ្ងៃនេះជាទិវាព្រៃកោងកាងពិភពលោក។ ទិវានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីព្រៃកោងកាង និងសារៈសំខាន់ទាំងផ្នែកអេកូឡូស៊ី និងសង្គមរបស់វា។ ប្រព័ន្ធអេកូឡូស៊ីដ៏មានសារសំខាន់មួយនេះ ការពារឆ្នេរសមុទ្រ គាំទ្រដល់ជីវចម្រុះ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៕

រូបភាព៖ Fauna & Flora
រូបភាព៖ Fauna & Flora
រូបភាព៖ Fauna & Flora 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង