Cctimesw1140xh150cm copy

រថយន្តក្រុងត្រៀមដឹកកម្មករនិងពលរដ្ឋពីខេត្តទាំង២៤ មកកាន់ភ្នំពេញវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ បានត្រៀមរួចរាល់ សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីដឹកជញ្ជូនកម្មករ-និយោជិកនិងបងប្អូនប្រជាពលរដ្ឋពីបណ្តារខេត្តទាំង២៤ មកកាន់រាជធានីភ្នំពេញវិញ ជិះដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយឡើយ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋមកពីស្រុកកំណើត បន្ទាប់ពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង