Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

សមាគមនិស្សិតខ្មែរនៅកូរ៉េនិងជប៉ុន រ៉ៃអង្គាសថវិកា ជួយកុមារក្រីក្រនៅស្ទឹងត្រែង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កូរ៉េ៖ សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ រួមសហការជាមួយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន និងសមាគមអតីតនិស្សិតខ្មែរពីសាធារណដ្ឋកូរ៉េ រៀបចំកម្មវិធីសប្បុរសធម៌រួមគ្នាមួយ ដើម្បីរ៉ៃអង្គាសថវិកា សម្រាប់ទ្រទ្រង់ដល់ការសិក្សារបស់កុមារក្រីក្រចំនួន ១៤០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាដំរីផុង ស្ថិតនៅក្នុងភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សមាគមន៍ មានគម្រោងចុះទៅទីតាំងផ្ទាល់ ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌នេះនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

សមាគមនិស្សិតខ្មែរនៅកូរ៉េនិងជប៉ុន និងសមាគមអតីតនិស្សិតខ្មែរពីសាធារណដ្ឋកូរ៉េ កំពុងរ៉ៃអង្គាសថវិកា ដើម្បីជួយដល់ការសិក្សារបស់កុមារចំនួន ១៤០នាក់ នៃសាលាបឋមសិក្សាដំរីផុង ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ក្នុងមួយកម្រិតមានមួយថ្នាក់ ហើយមានអគារសិក្សា២ខ្នង (១ខ្នង មាន៣បន្ទប់) ក្នុងនោះ អគារ ១ខ្នង សាងសង់អំពីឈើកំពុងមានសភាពទ្រុឌទ្រោម ហើយសាលាពុំមានទីចាត់ការ និងបណ្ណាល័យឡើយ។ ក្មេងៗដែលកំពុងសិក្សានៅទីនោះ ពុំមានសម្ភារៈសិក្សាគ្រប់គ្រាន់ ជាពិសេសកង្វះសៀវភៅពុម្ពសម្រាប់សិក្សា។

បន្ថែមពីនេះ សមាគមន៍ក៏បានសហការជាមួយក្លឹបរ៉ូតាអាក (Rotaract Club of Phnom Penh Central) ដែលបានសម្របសម្រួលក្រុមនិស្សិតទន្តសាស្រ្តស្ម័គ្រចិត្ត ដើម្បីផ្តល់សេវាកម្មពិនិត្យ និងធ្វើការណែនាំអំពីអនាម័យសុខភាពមាត់ធ្មេញ ជូនដល់សិស្សានុសិស្សកំពុងសិក្សានៅទីនោះ។ សមាគមន៍និស្សិត អំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមធ្វើវិភាគទានក្នុងកម្មវិធីសប្បុរសធម៌នេះ ដើម្បីទ្រទ្រង់ និងសម្រួលការលំបាកដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាដំរីផុង។

ចំពោះការបរិច្ចាគវិភាគទាន សមាគមន៍បានរៀបចំគណនីធនាគារ តាមសមាគមខ្មែរនៃប្រទេសទាំង៣ ដើម្បីសម្រួលដល់ការផ្ញើប្រាក់វិភាគទានចូលរួមរបស់សប្បុរសជន ដែលមានលម្អិតដូចខាងក្រោម៖

សាធារណរដ្ឋកូរ៉េ៖

Hana Bank 174-910024-69905 (캄보디아유학생협력공동체)

ប្រទេសកម្ពុជា៖

ABA: 017 464 898 (Chai Pengsrorn)

Acelida: 017 464 898 (Chai Pengsrorn)

ប្រទេសជប៉ុន៖

ゆうちょ銀行

記号番号: 12120-83554581

普通: ニ一八店 8455458

口座名: ザイニチカンボジアリュウガクセイキョウカイ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង