ភ្នំពេញ៖ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២០ កក្កដា ឆ្នាំ២០២៣ បានធ្វើសេចក្តីជូនដំណឺងពីការប្រើប្រាស់មុខងារនៅក្នុងការប្តឹងតវ៉ាក្នុងកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធើណែត ដើម្បីទទួលបានជាទិន្នន័យសម្រាប់យកទៅវិភាគ និងរកដំណោះស្រាយពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែមានភាពប្រសើរឡើង។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ នៅឆ្នាំ២០២២ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។
គួរបញ្ជាក់ផងដែរថា លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។
បើយើងទៅតាមសេចក្តីជូនដំណឹង បច្ចុប្បន្ននេះ ក្រៅអំពីមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា កម្មវិធី MPTC Speed Test នេះ មានមុខងារយ៉ាងសំខាន់មួយទៀតគឺ មុខងារការដាក់ពាក្យបណ្ដឹងតវ៉ា ដែលអនុញ្ញាតឱ្យអតិថិជនរាយការណ៍ពីបញ្ហាគុណភាពសេវាដែលកំពុងជួបប្រទះ និងទទួលបានដំណោះស្រាយលើបញ្ហាទាំងនេះពីនិយ័តករទូរគមនាគមន៍កម្ពុជា។
ដើម្បីអាចប្រើប្រាស់កម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃ គឺគ្រាន់តែវាយពាក្យ “MPTC Speed Test” លើ App Store ឬ Play Store៕