681 ezgif.com resize
Swift cc time

ស្ករត្នោតកំពង់ស្ពឺមានតម្លៃខ្ពស់ជាងមុន ខណៈមានទីផ្សារនាំចេញទៅក្រៅប្រទេសច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ តម្លៃស្ករត្នោតកំពង់ស្ពឺ នាពេលបច្ចុប្បន្ននេះបានឡើងថ្លៃជាងមុន ដោយតម្លៃស្ករម្សៅ បានឡើងថ្លៃពី ៧២០០រៀល/គីឡូ, ស្ករសាច់ ឡើងថ្លៃពី៦៥០០ទៅ៧០០០រៀល/គីឡូ។ ទន្ទឹមនេះតម្រូវការស្ករត្នោតក៏នៅតែបន្តកើនឡើង ជាពិសេសស្ករត្នោតកំពង់ស្ពឺបាននាំចេញទៅទីផ្សារអន្តរជាតិជាច្រើន និងភាគច្រើននាំចេញទៅទីផ្សារអឺរ៉ុប។ នេះបើតាមការលើកឡើងរបស់លោក វី វាសនា ជំនួញការប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។

លោក វី វាសនា ជំនួញការប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ

លោក វី វាសនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតត្រឹមឆមាសទី១ឆ្នាំ២០២៣នេះ ប្រជាកសិករផលិតស្ករត្នោតកំពង់ស្ពឺបានចំនួន ៩០តោន ក្នុងនោះមាន៧០តោន ជាស្ករប្រភេទម្សៅ ហើយទាក់ទងនឹងតម្លៃគឺមានការឡើងបន្តិចបន្តួច បើធៀបនឹងឆ្នាំ២០២២។ សម្រាប់ស្ករម្សៅ ៧២០០រៀល ដោយឡែកឆ្នាំទៅត្រឹមតែ ៧០០០រៀលទេ។ ទាក់ទងនឹងស្ករសាច់ ឆ្នាំ២០២២ តម្លៃ ៦០០០រៀល ឆ្នាំ២០២៣តម្លៃនៅតំបន់ខ្លះ ៦៥០០រៀល និងតំបន់ខ្លះឡើងដល់ ៧០០០រៀល ។

បើតាមលោក វី វាសនា បានឲ្យដឹងថា ទាក់ទងនឹងទីផ្សារនាំចេញ មិនខុសនឹងឆ្នាំមុនៗទេ គឺបាននាំចេញទៅសហគមអឺរ៉ុប មាន បារាំង អាលឺម៉ង់ ជាដើម។ ថ្មីៗនេះមាន ក្រុមហ៊ុនដែលក្រុមហ៊ុនក្នុងស្រុកសហការជាមួយជប៉ុន គ្រោងនឹងនាំស្ករទៅសម្រាប់ឆ្នាំ២០២៤ និងមានក្រុមហ៊ុនមកពីអារ៉ាប់រួម (តែមិនទាន់ការធ្វើកុងត្រានៅឡើយ) ក្រុមហ៊ុនមកធ្វើការពិភាក្សាជាមួយសមាគម ថាអាចផ្គត់ផ្គង់ចំនួនប៉ុន្មាន ហើយបន្ថែមនេះក៏មានក្រុមហ៊ុនមកពីប៊ុលការីផងដែរ៕

Khcct banner

អត្ថបទទាក់ទង