Cctimesw1140xh150cm copy

«សាកលវិទ្យាល័យពហុបច្ចេកទេស»របស់សមាគមសម្ព័ន្ធខ្មែរ-ចិនគ្រោងដាក់ដំណើរការ

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អគារសាកលវិទ្យាល័យពហុបច្ចេកទេសដែលសាងសង់ឡើងដោយសមាគមសម្ព័ន្ធខ្មែរ-ចិនប្រចាំនៅកម្ពុជា។

ភ្នំពេញ៖ តំណាងស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដានេះ បានចុះទៅទស្សនកិច្ចមើលអគារសាកលវិទ្យាល័យពហុបច្ចេកទេសដែលសាងសង់ឡើងដោយសមាគមសម្ព័ន្ធខ្មែរ-ចិនប្រចាំនៅកម្ពុជា។សាកលវិទ្យាល័យថ្មីស្រឡាងដ៏កម្រនឹងមានមួយនេះអាចដាក់ឱ្យដំណើរការនៅឆ្នាំ២០២១នេះ។នេះបើតាមតំណាងនៃសមាគមសម្ព័ន្ធខ្មែរ-ចិនបានប្រាប់ស៊ីស៊ីថាមស៍។

ក្រោមកិច្ចប្រឹងប្រែងរបស់សមាគមសម្ព័ន្ធខ្មែរ-ចិនប្រចាំនៅកម្ពុជាដោយបានការសហការគ្នាយ៉ាងជិតស្និតជាមួយនឹងខាងភាគីចិន ក្នុងការបង្កើតនូវសាកលវិទ្យាល័យពហុបច្ចេកទេស។ការបង្កើតសាកលវិទ្យាល័យនេះឡើង គឺក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងផ្ទេរបច្ចេកទេសពីប្រទេសចិនយកមកបង្រៀនទៅដល់និស្សិតកម្ពុជា ក៏ដូចជាដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ។

បើតាមតំណាងនៃសមាគមសម្ព័ន្ធខ្មែរ-ចិន សាកលវិទ្យាល័យពហុបច្ចេកទេសនឹងបណ្តុះបណ្តាលជំនាញ និង ចំណេះដឹងផ្នែកកសិកម្ម វិស្វករ ជំនាញបច្ចេកទេសកំព្យូទ័រ ជំនាញកែច្នៃគីមី ចំណីអាហារ ក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗទៀតដែលជាតម្រូវការទីផ្សារការងារ ដើម្បីយកមកបណ្តុះបណ្តាលដល់និស្សិតកម្ពុជា និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើននៅពេលអនាគត។

សាកលវិទ្យាល័យពហុបច្ចេកទេស ចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៨ លើកទំហំផ្ទៃដីសរុបចំនួន៥ហិកតា ក្នុងតំបន់អភិវឌ្ឍជ្រោយចង្វារ រាជធានីភ្នំពេញ មានរចនាបថដ៏ល្អប្រណិត ហើយគ្រោងបំពាក់នូវសម្ភារបច្ចេកទេសផ្សេងៗតាមតម្រូវសិក្សានឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។បច្ចុប្បន្នសាកលវិទ្យាល័យនេះកំពុងដំណើរការជ្រើសរើសនាយកសាលាដែលមានជំនាញច្បាស់លាស់ និងសិក្សាពីតម្រូវការទីផ្សារក៏ដូចជាចំណង់ចំណូលចិត្តរបស់សិស្សនិស្សិត។

តំណាងនៃសមាគមសម្ព័ន្ធខ្មែរ-ចិន បានសង្កត់ធ្ងន់ថា គោលបំណង់ធំដែលបង្កើតសាកលវិទ្យាល័យពហុបច្ចេកទេសនេះ គឺសមាគមសម្ព័ន្ធខ្មែរ-ចិនចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសកម្ពុជានៅថ្ងៃអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង