Yearendyearend1140x150

ការបង្កបង្កើនផលស្រូវវស្សាសម្រេចជាង២លានហិកតាស្មើនឹង៨៥,១៥%នៃផែនការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កម្ពុជា៖ លទ្ធផលការងារបង្កបង្កើនផលរដូវវស្សានៅទូទាំងប្រទេស សម្រេចបាន ២ ២០៣ ៨៦៩ ហិកតា ស្មើនឹង៨៥,១៥%នៃផែនការ គិតមកទល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនផ្ទៃដីបង្កបង្កើនផលដំណាំស្រូវវស្សាជាង២លានហិកតានៅទូទាំងប្រទេសកម្ពុជា ដែលស្មើនឹង៨៥,១៥%នៃផែនការក្នុងនោះ មានដំណាំស្រូវស្រាលចំនួន ៦៦៣ ១៥២ ហិកតា ស្រូវកណ្តាលចំនួន ១ ១០៩ ៩២៤ ហិកតា ស្រូវធ្ងន់ចំនួន ៣៧៩ ៥៨០ ហិកតា ស្រូវចម្ការចំនួន ១៨ ០៥៩ ហិកតា និងស្រូវឡើងទឹក ៣៣ ១៥៤ ហិកតា។

ជាមួយគ្នានោះ ផ្ទៃដីប្រមូលផលមានចំនួន ៥៦ ៦៦៩ ហិកតា ស្មើនឹង ២,៥៧% នៃផ្ទៃដីអនុវត្ត ទិន្នផលមធ្យម ៤, ២៣២ តោនក្នុងមួយហិកតា និងបរិមាណផល ២៣៩ ៨១៤ តោន៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ដំណាំស្រូវវស្សា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង