681 ezgif.com resize
Swift cc time

យុវជន៣រូបនៃវិទ្យាល័យ ហ៊ុន សែន សេរីភាព រួមគ្នាធ្វើម៉ាស៊ីនបោសដី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖ យុវជន៣រូប មកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព បានរួមគ្នាធ្វើម៉ាស៊ីនបោសដី ដែលមានឈ្មោះថា ECM-1 (ECO-dust Cleaning Machine Version 1)។ ម៉ាស៊ីននេះ មានកម្លាំងខ្លាំង ដែលមិនត្រឹមតែអាចបោសធូលីដីប៉ុណ្ណោះទេ ស្លឹកឈើ និងសំរាមផ្សេងៗ ក៏ត្រូវបានបោសចូលទៅក្នុងម៉ាស៊ីន នេះដែរ។ ការធ្វើម៉ាស៊ីសបោសដី នេះ ក្រោយពីយុវជនទាំងបីរូបនេះ បានសិក្សាមុខវិជ្ជា STEM។

យុវតី ទ្រី សូលីដែត យុវជនម្នាក់ក្នុងចំណោមយុវជន២នាក់ផ្សេងទៀត បានឲ្យដឹងថា ម៉ាស៊ីនបោសដី នេះ ត្រូវបានកំណត់ឈ្មោះថា ECM-1 (ECO-dust Cleaning Machine Version 1) ដែលវាអាចបោសដី បោសសំរាម និងបូមធូលីដីជាដើម។ ម៉ាស៊ីននេះ អាចបោសសម្អាតនៅតាមទីធ្លា និង តាមផ្លូវ ដែលមានខ្សាច់ ឬសំរាម ផ្សេងៗ។

យុវតីរូបនេះ បានបន្ដថា ការធ្វើម៉ាស៊ីននេះបាន មិនអស្ចារ្យនោះទេ ប៉ុន្ដែសម្រាប់ពួកយើងដែលជាសិស្ស វាពិតជាអស្ចារ្យណាស់ ដែលអាចបំផុសពីគំនិតជាក្រុម ហើយធ្វើវាឲ្យចេញជារូបរាង ហើយវាក៏ជាការលើកទឹកចិត្តអ្នកសិក្សា STEM ជំនាន់ក្រោយ ឲ្យស្វែងយល់ថា រាល់គំនិតដែលបានបញ្ចេញមក ប្រសិនបើអត់អាចធ្វើតែម្នាក់ឯងទេ យើងអាចពិភាក្សាជាក្រុម ដើម្បីផ្ដុំគំនិតគ្នាផលិតចេញនូវសមិទ្ធិផលផ្សេងៗ ជួយទៅដល់សាលារៀនឬក៏តាមតំបន់នានា។

យុវជន រឹម ប៉េងហុង ជាយុវជនក្នុងយុវជនទាំងបី បានបន្ថែមថា ម៉ាស៊ីននេះ មានកម្លាំងខ្លាំង ដែលមិនត្រឹមតែអាចបោសធូលីដីប៉ុណ្ណោះទេ ស្លឹកឈើ និងសំរាមផ្សេងៗ ក៏ត្រូវបានបោសចូលទៅក្នុងម៉ាស៊ីន នេះដែរ។ យុវជនរូបនេះបានបញ្ជាក់ថា ការរៀនមុខវិជ្ជា STEM បានជួយដល់ការសិក្សាបានច្រើន ព្រោះវាមិនត្រឹមតែរៀនតែទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្ដែបានផ្សារភ្ជាប់ជាមួយការអនុវត្តផងដែរ ដោយប្រើប្រាស់ទ្រឹស្ដីជាច្រើនមកផ្គុំគ្នា ផលិតជាម៉ាស៊ីផ្សេងៗ។

គួរបញ្ជាក់ថា ម៉ាស៊ីនបោសដី នេះ ត្រូវបានបង្កើតឡើងដោយយុវតី ទ្រី សូលីដែត យុវតី ថន ស្រីនិច និង យុវជន រឹម ប៉េងហុង ដែលពួកគេទាំងបីមកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព។ ការរួមគ្នាធ្វើម៉ាស៊ីនបោសដី នេះ បន្ទាប់ពីពួកគេបានសិក្សាទ្រឹស្ដីមុខវិជ្ជា STEM និងបានយកទ្រឹស្ដីទាំងនោះមកអនុវត្តជាក់ស្ដែងដោយផលិតជាម៉ាស៊ីនបោសដី នេះ៕


Khcct banner

អត្ថបទទាក់ទង