ព្រៃវែង ៖ សហភាពសហព័ន្ធយុវជនកម្ពុជាព្រៃវែង (ស.ស.យ.ក) បានចេញសេចក្ដីជូនដំណឹងអំពីត្រៀមរៀបចំកម្មវិធីរត់ចម្ងាយក្រោមប្រធានបទ« តោះយើងនាំគ្នាទៅបោះឆ្នោត»នៅបរិវេណសួនច្បារ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។
បើតាមសហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីជូនដំណឹងអំពីត្រៀមរៀបចំកម្មវិធីរត់ចម្ងាយក្រោមប្រធានបទ« តោះយើងនាំគ្នាទៅបោះឆ្នោត» នេះ ចាប់ផ្តើមទទួលការចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ស.ស.យ.ក ក៏បានគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសកីឡាករ កីឡាការិនីកម្ពុជា ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតក្នុងកម្មវិធីនេះ។ កម្មវិធីរត់ចម្ងាយក្រោមប្រធានបទ« តោះយើងនាំគ្នាទៅបោះឆ្នោត»នេះ នឹងរៀបចំឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នាបរិវេណសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម(ក្រុងព្រៃវែង)៕