Img 1426
Swift cc time

វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានជាង៤៥ប៊ីលានដុល្លារគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ហើយភាគច្រើនវិនិយោគលើវិស័យអចលនទ្រព្យ សំណង់ សណ្ឋាគារនិងរមណីយដ្ឋានជាដើម។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស ការវិនិយោគផ្ទាល់បរទេសទាំងនេះមានប្រភពទុនចម្បង មកពីប្រទេស ចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ លំហូរវិនិយោគនេះគ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់៕

Khcct banner

អត្ថបទទាក់ទង