Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជានាំចេញស្វាយស្រស់ជាង៩ម៉ឺនតោនក្នុងឆមាសទី១ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសចំនួន ៩១ ៦៨៧,៣៧តោនក្នុងឆមាសទី១ ឆ្នាំ២០២៣ ធ្លាក់ចុះ ២០,៩៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ការធ្លាក់ចុះនេះ ដោយសារតែកត្តាមួយចំនួនដូចជា អាកាសធាតុ ការប្រែប្រួលនៃអតិផរណាជាដើម។ នេះជាការលើកឡើងរបស់ឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគ កសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព មកកាន់ស៊ីស៊ីថាមស៍។

ឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា សម្រាប់ឆមាសទី១ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសជាង៩ម៉ឺនតោន ធ្លាក់ចុះជាង២០% ហើយជាតម្លៃប៉ាន់ស្មានផ្លែស្វាយស្រស់ក្នុងមួយតោនមានតម្លៃ១,៤០០ដុល្លារ ហើយភាគច្រើននាំចេញទៅប្រទេសចិន និងថៃ។

អ្នកវិនិយោគកសិ-ផលិតកម្មរូបនេះបានបន្តថា មូលហេតុនៃការធ្លាក់ចុះការនាំចេញនេះគឺដោយសារតែកត្តាប្រឈមមួយចំនួនដូចជា អាកាសធាតុ វិបត្តិសេដ្ឋកិច្ចសកលលោកបណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម និងការប្រែប្រួលអតិផរណាជាដើម។ ទោះជាយ៉ាងណា អ្នកវិនិយោគកសិ-ផលិតកម្មរូបនេះ ជឿជាក់ថា ការនាំចេញផ្លែស្វាយស្រស់កម្ពុជានឹងមានសភាពធម្មតាវិញនៅឆមាសទី២ឆ្នាំ២០២៣នេះ ហើយនៅត្រីមាសទី៣ឆ្នាំនេះតម្លៃផ្លែស្វាយស្រស់ក៏នឹងកើនឡើងមកវិញដែរ។

គួរបញ្ជាក់ថា សម្រាប់រយៈពេល ១១ ខែ ឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាមានចំនួន ១៥២ ៩៩៥ តោន។ ប្រទេសដែលទទួលទិញផ្លែស្វាយស្រស់ពីកម្ពុជារួមមាន វៀតណាម ថៃ ចិន កូរ៉េ ហុងកុង អូទ្រីស ថៃ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង