Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សៀវភៅ«កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច»គាស់កកាយនយោបាយសម្តេចតាដល់សម្តេចហ៊ុនសែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សៀវភៅ«កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច»ជាស្នាដៃថ្មីមួយទៀតរបស់ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ត្រូវបានបោះពុម្ភផ្សាយជាលើកដំបូង នៅឆ្នាំ២០២៣នេះ ដើម្បីចែករំលែកស្នាដៃសិក្សាស្រាវជ្រាវ អំពីវិទ្យាសាស្ត្រនយោបាយកម្ពុជា និងការប្រកួតប្រជែងឥទ្ធិពលនៃមហាអំណាច។សៀវភៅកម្រាស់ប្រមាណ១ទំព័រនេះ នឹងគាស់កកាយពីនយោបាយដឹកនាំប្រទេសកម្ពុជាតាំងពីជំនាន់សម្តេច សីហនុ ដល់សម្តេចហ៊ុន សែន។

សៀវភៅ«កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» មានកម្រាស់ប្រមាណ១ពាន់ទំព័រនេះ ត្រូវបានចងក្រង និងសរសេររយៈពេលជាង២ឆ្នាំ (២០១៩-២០២១) ដោយចែកចេញជា៥ផ្នែក និងសរុប១៩ ជំពូក ក្នុងនោះ ផ្នែកទី១៖ និយាយអំពី កម្ពុជាសករាជព្រះបាទនរោត្តមសីហនុ, ផ្នែកទី២៖ និយាយអំពីសង្គ្រាមត្រជាក់, ផ្នែកទី៣៖ និយាយអំពីត្រីប៉ូល (Tripole), ផ្នែកទី៤៖ និយាយអំពី កម្ពុជាសម័យសន្តិភាព អភិវឌ្ឍន៍ សម្តេច ហ៊ុន សែន សតវត្សទី២១ និងផ្នែកទី៥ ជាផ្នែកចុងក្រោយ និយាយអំពីទស្សនៈ និង ចក្ខុវស័យអ្នកនិពន្ធ។

ស្នាដៃ «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» គឺជាការសិក្សាស្រាវជ្រាវពីទិដ្ឋភាពយុទ្ធសាស្ត្រ និងមហិច្ឆតាមហាអំណាចក្នុងពិភពលោក។ មួយផ្នែកទៀត គឺជាការសិក្សាស្វែងយល់អំពីកម្ពុជា ដែលស្ថិតក្នុងរង្វង់ខ្យល់ព្យុះកំបុតត្បូងទាំងនេះ។ តើកម្ពុជាត្រូវធ្វើដូចម្តេចខ្លះ ដើម្បីរក្សាសន្តិភាព បន្តការអភិវឌ្ឍ កសាងសង្គមជាតិក្នុង ក្របខណ្ឌឯករាជ្យ មានសេរីភាព និងអធិបតេយ្យភាពបរិបូណ៌ពេញលេញ និងជាដៃគូរគ្រប់ជ្រុងជ្រោយនឹងមហាអំណាចផ្សេងៗ? ជាពិសេស តើកម្ពុជាត្រូវជ្រើសរើសផ្លូវដើរដោយប្រកាន់ឥរិយាបថដូចម្តេច នៅក្នុងស្ថានភាពមួយដែលស្ថិតក្រោមគំនាប និងការគំរាមកំហែងរបស់អាមេរិក? និងនៅម្ខាងទៀតមាន«ប្រទេសចិនជាមិត្ត» ដែលជួយអភិវឌ្ឍកម្ពុជាក្នុងគ្រប់វិស័យគ្រប់ច្រកល្ហក?

នេះជាស្នាដៃជាភាសាខ្មែរទី១៤ របស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដោយក្នុងនោះលោកក៏មានស្នាដៃជាភាសាបរទេសចំនួន ៦ផ្សេងទៀតផងដែរ។ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានទទួលសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៧៨។ លោកធ្លាប់ជាសាស្ត្រាចារ្យបង្រៀនភាសាបារាំង ទស្សនវិជ្ជា និងវិទ្យាសាស្ត្រនយោបាយ។ លោកធ្លាប់ជាប់ឆ្នោតធ្វើជាសមាជិកតាក់តែងសេចក្តីព្រាងរដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ក្នុងឆ្នាំ១៩៧១។

 មិនតែប៉ុណ្ណោះលោកក៏ធ្លាប់បម្រើក្នុងវិស័យសារព័ត៌មានដែរក្នុងឋានៈជាម្ចាស់ និងជាចាងហ្វាងនយោបាយកាសែតពន្លឺអង្គរ (១៩៦៧), មហាជន (១៩៧១-១៩៧២) និងជាអ្នកនិពន្ធសារព័ត៌មានជាភាសាបារាំង Le Courrier Phnom Penhois (១៩៦៨-១៩៧០) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទនរោត្តមសីហនុ។ លោកបានសរសេរនិពន្ធស្នាដៃជាច្រើនជាភាសាខ្មែរ និងភាសាបារាំងដែលទាក់ទងទៅនឹងទស្សនវិជ្ជាសង្គមវិជ្ជា និងវិទ្យាសាស្ត្រនយោបាយ។ លោកជាអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Paris CNRS។ លោកជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងធ្លាប់បានតែងតាំងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា (២០០០-២០០៩)។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង