ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០២៣ ការដ្ឋានសាងសង់«ស្ពានអាកាសព្រះមុនីវង្ស» សម្រេចបាន ២៥% ។នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
គម្រោងនេះ ជាស្ពានអាកាសកំពស់ ២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថី កងយោធពលខេមរភូមិន្ទ និង តភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ។
តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហាឆ្នាំ២០២៥ ៕



