681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានភ្ញៀវទេសចរជាង២៨ម៉ឺននាក់ ថយចុះជាង៦%ក្នុងសប្តាហ៍ទី១ខែកក្កដា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ភាពភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣) ដែលបានទៅទស្សនាកម្សាន្តតាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា មានសរុបចំនួន ២៨៦.៩៥៩ នាក់។ ចំនួនភ្ញៀវទេសចរខាងលើ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥០.៨៨៧ នាក់ ភ្ញៀវអន្តរជាតិ ៣៦.០៧២ នាក់។ ចំនួនភ្ញៀវទេសចរខាងលើ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះ ភ្ញៀវជាតិ ថយចុះប្រមាណ ៨,១១% ខណៈដែលភ្ញៀវអន្តរជាតិ កើនឡើង ៧,៧៧%។ ការថមថយនៃចំនួនភ្ញៀវក្នុងស្រុក គឺអាចមកពីមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦១.៣៨០ នាក់, ខេត្តបាត់ដំបង ៣៤.០៨០ នាក់, រាជធានីភ្នំពេញ ៣២.៧២៧ នាក់, ខេត្តកំពត ២៨.១៣៧ នាក់, ខេត្តសៀមរាប ២០.២៦៨ នាក់, និង ខេត្តកណ្តាល ២០.៥៤១ នាក់៕

Khcct banner

អត្ថបទទាក់ទង