បាត់ដំបង ៖ គ្រឿងញៀនជិត៤០គីឡូក្រាម ប្រមូលមកពីខេត្តបាត់ដំបង ខេត្តពោធិសាត់ ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងតំណាងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីប្រតិភូខេត្តពោធិសាត់ ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំតុលាការទាំង២ខេត្ត,និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត៕