Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្លូវអាស៊ានហាយវេលេខ១«ផ្លូវជាតិលេខ៥»ជាសសៃឈាមសេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ផ្លូវជាតិលេខ៥ ប្រវែង ៣៦៦គីឡូម៉ែត្រឆ្លងកាត់ខេត្តខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ។ជាគម្រោងផ្លូវធ្វើឱ្យប្រសើរឡើង«ផ្លូវអាស៊ានហាយវេលេខ១»នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា។

ផ្លូវជាតិលេខ៥ ចំណុចចាប់ផ្ដើម ពីព្រែកក្តាម និងបញ្ចប់នៅចំណុច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការសាងសង់ផ្លូវបែងចែកចេញជា ៣កំណាត់ដោយ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។

បើតាមក្រសួងសាធារណការកម្ពុជា បានគូសបញ្ជាក់ថា «ផ្លូវជាតិលេខ៥»ចំណាយពេលសាងសង់រយៈពេល ៥៥ខែ ពោលគឺចាប់ពីការបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១០ ខែ មករា ឆ្នាំ​២០២២។ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ហើយទំហំទឹកប្រាក់គម្រោងប្រមាណ ៥០០លានដុល្លារអាម៉េរិក។សាងសង់ដោយ ក្រុមហ៊ុនរបស់ជប៉ុនជាក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និង ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិ៥នេះ ជាផ្លូវអាស៊ានហាយវេលេខ១ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការ កកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដង ផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង