Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ភរិយានិងកូនប្រុសច្បងអ្នកឧកញ៉ា គិត ម៉េង ទទួលងារជា«អ្នកឧកញ៉ា»និង«ឧកញ៉ា»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង គឺលោកជំទាវ មៅ ចំណាន ត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់ផ្ដល់ «គោរមងារ» ជា «អ្នកឧកញ៉ា» ចំណែកកូនប្រុសច្បង ឈ្មោះ លោក គិត ស៊ូឡា ផ្ដល់គោរមងារជា «ឧកញ៉ា» ។

ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង គឺជាមហាសេដ្ឋីដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលមានមុខជំនួញជាច្រើនក្នុងដៃ និង ទើបទទួលបានការជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និង រាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី អាណត្តិទី៥។

អ្នកឧកញ៉ា បានសម្រេច ចូល រោងការ ជាមួយ លោកជំទាវ ម៉ៅ ចំណាន អតីតតារាសម្តែងល្បីឈ្មោះ នៅកម្ពុជា ក្រោយពី រួមរស់ ជាមួយគ្នា រហូត មានកូន ៤ នាក់។ លោកជំទាវ បានដឹកដៃស្វាមី ជាសេដ្ឋី សម្បូរទ្រព្យអ្នកឧកញ៉ា គិត ម៉េង កសាងគ្រួសារមួយយ៉ាងល្អ ជាមួយភាពជោគជ័យលើវិស័យជំនួញជាច្រើន។

រាល់ថ្ងៃពិសេសរបស់សមាជិកគ្រួសារណាម្នាក់ អ្នកឧកញ៉ា តែងតែបង្ហាញក្ដីស្រឡាញ់ទៅកាន់ពួកគេ តាមរយៈការបង្ហោះសារ ភ្ជាប់ជាមួយរូបភាពនៅ លើទំព័រហ្វេសប៊ុករបស់ ខ្លួនហើយទទួលការគោរព និង កោតសរសើជាច្រើនពីមហាជនខ្មែរផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង